ខ្មែរ ប៊ែវើរីជីស បង្ហាញរូបរាងថ្មីរបស់កំប៉ុងស្រាបៀរកម្ពុជា!

//s5.kh1.co/01/018e94355300aa70f6ceffb1c95b72e2cac2ba83.jpg
សង្គម

 ០៤-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះលោកឧកញ៉ា លាង ឃុន ស្ថាបនិក និង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាស និងបង្ហាញជាផ្លូវការនូវរូបរាងកំប៉ុងថ្មីស្រាបៀរកម្ពុជា នៅក្នុងសន្និសីទព័ត៌មានថ្ងៃនេះ ក្រោមវត្តមានចូលរួមពីដៃគូចែកចាយ អ្នកលក់បន្ត និងដៃគូពាណិជ្ជកម្មមកពីបណ្តាខេត្តក្រុងទូទាំងព្រះរាជាណាចក្រកម្ពុជា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្មែរ ប៊ែវើរីជីស បង្ហាញរូបរាងថ្មីរបស់កំប៉ុងស្រាបៀរកម្ពុជា
ខ្មែរ ប៊ែវើរីជីស បង្ហាញរូបរាងថ្មីរបស់កំប៉ុងស្រាបៀរកម្ពុជា
ខ្មែរ ប៊ែវើរីជីស បង្ហាញរូបរាងថ្មីរបស់កំប៉ុងស្រាបៀរកម្ពុជា
ខ្មែរ ប៊ែវើរីជីស បង្ហាញរូបរាងថ្មីរបស់កំប៉ុងស្រាបៀរកម្ពុជា

លោកបានមានប្រសាសន៍ថា៖ 

“រូបរាងថ្មី ហើយទាន់សម័យរបស់កំប៉ុងស្រាបៀរកម្ពុជា សក្តិសមបំផុតសម្រាប់ការជួបជុំ និង កម្មវិធីជប់លៀងផ្សេងៗរបស់ពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ននេះ ដោយសារតម្រូវការរបស់ពួកគេចាប់ផ្តើមទាមទារអ្វីថ្មី បន្ថែមពីលើគុណភាពស្រាបៀរដែលពួកគេធ្លាប់ពិសា និងរង្វាន់ដែលពួកគេធ្លាប់ទទួលបាន”។

  លោកឧកញ៉ា លាង ពៅ (ភីធើរ)
  លោកឧកញ៉ា លាង ពៅ (ភីធើរ)

ដោយឡែកលោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា បានបកស្រាយលម្អិតពីរចនាបថរូបរាងថ្មីស្រាបៀរកម្ពុជានេះផងដែរថា៖ 

“រចនាបថថ្មីនេះ ត្រូវបានរចនាឡើងដោយផ្សំផ្គុំពីរូបគំនូររចនាបែបខ្មែរស៊ីវិល័យដោយលាយបញ្ជូលរូបស្រូវសាលី និងផ្កាហប ដើម្បីបង្ហាញពីទំនុកចិត្ត ទំនើប និងភាពទាន់សម័យរបស់ស្រាបៀរកម្ពុជា ហើយរក្សានូវអត្តសញ្ញាណផលិតផល ដែលមានគុណភាពតំណាងផលិតផលប្រទេសកម្ពុជា តាមរយៈរូបគំនូរផ្កាចន្ទន៍ និងឈ្មោះប្រទេសកម្ពុជាជាភាសាអង់គ្លេស”។

លោកបន្ថែមទៀតថា៖

“ទម្រង់ចតុកោណកែងទោលឆ្ពោះទៅមុខ ដែលមានផ្ទៃពណ៌ក្រហម និងឈ្មោះប្រទេសកម្ពុជាជាភាសារអង់គ្លេសនៅកណ្តាលនោះ គឺយើងចង់បង្ហាញថាស្រាបៀរកម្ពុជានឹងរួមដំណើរជាមួយពលរដ្ឋកម្ពុជាជានិច្ច ដើម្បីឆ្ពោះទៅរកភាពរីកចម្រើនទាំងការរស់នៅប្រចាំថ្ងៃ និង អនាគត។ រូបសញ្ញាសំខាន់ចុងក្រោយនោះគឺអក្សរ “C” ក្នុងរង្វង់នៅពីខាងលើនោះ គឺឆ្លុះបញ្ចាំងអំពីឧត្តមភាព និងគុណតម្លៃនៃម៉ាកសញ្ញានៃផលិតផលស្រាបៀរកម្ពុជា”។

ខ្មែរ ប៊ែវើរីជីស បង្ហាញរូបរាងថ្មីរបស់កំប៉ុងស្រាបៀរកម្ពុជា
ខ្មែរ ប៊ែវើរីជីស បង្ហាញរូបរាងថ្មីរបស់កំប៉ុងស្រាបៀរកម្ពុជា
ខ្មែរ ប៊ែវើរីជីស បង្ហាញរូបរាងថ្មីរបស់កំប៉ុងស្រាបៀរកម្ពុជា
ខ្មែរ ប៊ែវើរីជីស បង្ហាញរូបរាងថ្មីរបស់កំប៉ុងស្រាបៀរកម្ពុជា

លោកក៏បានបកស្រាយពីរង្វាន់ដែលអតិថិជននឹងមានឱកាសឈ្នះពីក្រវិលកំប៉ុងរូបរាងថ្មីនៃស្រាបៀរកម្ពុជានេះរួមមាន ឡានទំនើបម៉ាក Porsche Cayenne 2020 រហូតទៅដល់ចំនួន១២ គ្រឿង ឈ្នះរង្វាន់ដំណើរកម្សាន្តទៅប្រទេសអង់គ្លេស ទឹកប្រាក់សុទ្ធ ៥០ លានរៀល ៥ លានរៀន ១០ម៉ឺនរៀល ៥ម៉ឺនរៀល និងរង្វាន់ជាច្រើនផ្សេងទៀត។

ថ្នាក់ដឹកនាំក្រុមហ៊ុនផលិតស្រាបៀរកម្ពុជាក៏បានថ្លែងអំណរគុណដល់ដៃគូចែកចាយ និងអ្នកលក់បន្តស្រាបៀរកម្ពុជា ដែលបានខិតខំប្រឹងប្រែងជំរុញផលិតផលនេះឱ្យដល់ដៃអ្នកប្រើប្រាស់ផ្ទាល់ និងចំពោះការគាំទ្រពីពលរដ្ឋកម្ពុជា ដែលបានផ្តល់ទំនុកចិត្តលើគុណភាព និងរសជាតិស្រាបៀរកម្ពុជា កន្លងមកផងដែរ ទើបស្រាបៀរកម្ពុជាបានក្លាយជាផលិតផលដែលនាំមុខគេក្នុងវិស័យស្រាបៀរនាពេលបច្ចុប្បន្ន។ លោកក៏សំណូមពរអោយពលរដ្ឋកម្ពុជា បន្តគាំទ្រជ្រើសរើសស្រាបៀរកម្ពុជារូបរាងថ្មីនេះ សម្រាប់ការជួបជុំ និងជប់លៀងផ្សេងៗផងដែរ៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T