ផ្លូវការ! គោលដៅរបស់ Man Utd រូបនេះបន្តកុងត្រាថ្មីជាមួយក្លិប Everton រហូតដល់ឆ្នាំ២០២៤ (មានវីដេអូ)

//s5.kh1.co/22/2234f2bc5a8317969a0718de3d6f63ecc3fa7130.jpg
កីទ្បា

 ០៤-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ គោលដៅរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Richarlison បានយល់ព្រមបន្តកុងត្រាថ្មីរយៈពេល៥ឆ្នាំ ជាមួយនឹងក្លិបស្ករគ្រាប់​ Everton កាលពីថ្ងៃអង្គារម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Richarlison
  កីឡាករ Richarlison

កីឡាករ Richarlison បាននិយាយពីអារម្មណ៍របស់ខ្លួនជុំវិញការបន្តកុងត្រាថ្មីជាមួយនឹងក្លិបថា៖

"អ្នកគាំទ្រមានក្តីស្រឡាញ់ច្រើនចំពោះខ្ញុំ ហើយខ្ញុំនឹងព្យាយាមផ្តល់ក្តីស្រឡាញ់ទាំងអស់នេះតាមរយៈអ្វីដែលអាចធ្វើបាននៅលើទីលាន។ ខ្ញុំមានបំណងបន្តការគោរពទៅដល់អាវមួយនេះ និងធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្ត។"

អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្កាល់លោក Marco Silva បានបង្ហើបថា មុនពេលដែលកីឡាករ Richarlison សម្រេចចិត្តបន្តកុងត្រាថ្មី មិនមែនមានតែក្លិប Manchester United នោះទេ ដែលចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ ក្នុងនោះនៅមានក្លិបធំៗជាច្រើនទៀតនៅអឺរ៉ុប ដោយលោកលើកឡើងថា៖

លោក Marco Silva
លោក Marco Silva

"ខ្ញុំជឿជាក់ថាមិនមែនមានតែ Manchester United នោះទេ ដែលចង់បានរូបគេ នៅមានក្លិបផ្សេងៗទៀត ដូច្នេះក្នុងនាមជាក្លិបពួកយើងត្រូវព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីរក្សាទុកកីឡាករឆ្នើមៗ។"

  កីឡាករ Richarlison 
  កីឡាករ Richarlison 

គួររម្លឹកផងដែរថាកីឡាករវ័យ២២ឆ្នាំរូបនេះ ត្រូវបានក្លិប Everton ផ្ទេរយកពីក្លិប Watford កាលពីឆ្នាំ២០១៨​ ជាមួយនឹងតម្លៃ ៣៩,២លានអឺរ៉ូ (ឬប្រហែល៤៣,៤លានដុល្លារអាមេរិក) ដោយបង្ហាញខ្លួនសរុបបានចំនួន៥៥ប្រកួត ស៊ុតបញ្ចូលទីបាន២០គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមបញ្ចប់ទីបាន៤ដង៕

ប្រភព៖ theguardian

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T