លេចឭព័ត៌មានច្រើនពេក មេធំ Juventus ចេញមុខបកស្រាយជុំវិញអនាគត Ronaldo ថា……

//s5.kh1.co/da/da0718b8e7821ec5de0540cac99fea439d0ee312.jpg
កីទ្បា

 ០៤-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អ៊ីតាលី៖ នាយកផ្នែកកីឡារបស់ក្លិប Juventus លោក Fabio Paratici បានចេញមុខមកនិយាយថាកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo នឹងមិនចាកចេញពីក្លិបនៅទីផ្សាររដូវក្ដៅខាងមុខនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

មានព័ត៌មានលេចឭមកថាខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់រូបនេះ អាចនឹងចាកចេញពីក្លិបមានមូលដ្ឋាននៅទីក្រុង Turin ក្រោយរូបគេត្រូវបានលោក Maurizio Sarri ផ្លាស់ប្ដូរចេញនៅនាទីទី៥៥ នៅក្នុងការប្រកួតជាមួយ AC Milan។

មូលហេតុសំខាន់មួយទៀតនោះគឺ Ronaldo បានត្រឹមតែឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងនាមជាបេក្ខភាពពានរង្វាន់ Ballon d’Or ឆ្នាំ២០១៩ ដែលនេះជាកំណត់ត្រាមិនល្អមួយសម្រាប់គេ ដោយគិតចាប់ពីឆ្នាំ២០១០មក គេតែងឈរនៅចំណាត់ថ្នាក់លេខ១ និងលេខ២។

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

ថ្លែងប្រាប់ជុំវិញបញ្ហា Ronaldo ទៅកាន់សារព័ត៌មានកីឡាមួយក្នុងប្រទេសអ៊ីតាលីលោក Paratici បាននិយាយថា៖

“នៅក្នុងការគិតរបស់ពួកយើង គេ (Ronaldo) ស័ក្ដិសមនឹងការឈ្នះពាន Ballon d’Or។ គេនឹងនៅបន្តជាមួយ Juventus នៅរដូវកាលក្រោយ គ្មានអ្វីដែលមិនអាចទៅរួចនោះទេ។ គេចង់ឈ្នះពាន Ballon d”Or ជាមួយយើង ហើយពួកយើងគាំទ្រគេ។”

លោក Fabio Paratici
លោក Fabio Paratici

គួរឲ្យដឹងដែរថា ក្រោយចាកចេញពីក្លិបយក្សអេស្ប៉ាញ Real Madrid មកចូលរួមជាមួយ Juventus កាលពីឆ្នាំ២០១៨ Ronaldo មិនទាន់អាចឈ្នះពានរង្វាន់ Ballon d’Or នៅឡើយ ដោយនៅឆ្នាំ២០១៨ Luka Modric ជាអ្នកឈ្នះ ខណៈឆ្នាំ២០១៩ Messi បានបន្តការឈ្នះជាលើកទី៦៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T