ម្នាក់ទៀតហើយ! Kang Daniel ត្រូវគេទម្លាយថា កំពុងប្រឈមមុខនឹងជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ

//s5.kh1.co/05/05e9df8540095cd73ebc7c159fa7885436213e75.jpg
តារា & កម្សាន្ដ

 ០៤-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ នៅក្នុងរបាយការណ៍ផ្តាច់មុខមួយពី Sports Seoul បានបង្ហាញថា តារាប្រុសល្បីឈ្មោះ Kang Daniel ត្រូវបានគេធ្វើរោគវិនិច្ឆ័យរកឃើញថា លោកមានជំងឺបាក់ទឹកចិត្ត កាលពីដើមឆ្នាំនេះ ដែលវាបានកើតឡើង បន្ទាប់ពី Daniel រងនូវការវាយប្រហារជាច្រើនដង ក្នុងកំឡុងពេល ប្ដឹង​បញ្ចប់កុងត្រាជាមួយផលិតកម្ម LM Entertainment។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា រោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តរបស់លោក ពេលនេះកាន់តែយ៉ាប់ទៅៗ រហូតឈានដល់ការប្រកាសអាសន្ន។

ប្រភពមួយបានទម្លាយថា ប្រសិនបើបញ្ហានៅកើតឡើងឥតឈប់ឈរមកលើ Daniel នាពេលអនាគត សុខភាពរបស់លោក អាចនឹងយ៉ាប់យ៉ឺនខ្លាំង ឬមិនអាចនឹងស្រោចស្រង់វិញបានផង ក៏ថាបាន។

ទោះបីជាថ្មីៗនេះ Daniel បានត្រលប់មកសម្តែងវិញ ក្នុងនាមជាតារាចម្រៀងទោល ជាមួយនឹងអាល់ប៊ុមថ្មីរបស់ខ្លួន ហើយថែមទាំងទទួលបាន ពានរង្វាន់ជាហូរហែក៏ពិតមែន ប៉ុន្តែនាព្រឹកព្រលឹម ថ្ងៃទី៤ ខែធ្នូនេះ Daniel បានបង្ហាញអារម្មណ៍មិនសប្បាយចិត្ត ចំពោះក្រុមអ្នកប្រឆាំង និងអ្នកដែលបញ្ចេញមតិវាយប្រហារលោកជាបន្តបន្ទាប់។ ហើយនេះជាផលប៉ះពាល់ធ្ងន់ធ្ងរ ទៅលើសុខភាពផ្លូវចិត្តរបស់ Daniel  ផ្ទាល់តែម្ដង។

ដោយសារតែបណ្តឹងរបស់ Daniel ប្រឆាំងនឹងផលិតកម្ម ធ្វើឲ្យលោកមិនអាចផ្សព្វផ្សាយចម្រៀង អស់រយៈពេលជាច្រើនខែ។ រហូតដល់ខែកញ្ញាឆ្នាំ ២០១៩ ទើបរឿងក្ដីនេះ បានបញ្ចប់។ ប៉ុន្តែអតីតកាលទាំងនោះ រួមជាមួយមតិរិះគន់យ៉ាងកាចសាហាវ ពីអ្នកប្រឆាំងមកលើលោក បានធ្វើឲ្យសុខភាពផ្លូវចិត្តរបស់លោក ស្ថិតនៅក្នុងចំនុចអវិជ្ជមាន រហូតមកដល់ពេលនេះ៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Daniel
រូបភាព Daniel
រូបភាព Daniel
រូបភាព Daniel
រូបភាព Daniel
រូបភាព Daniel
រូបភាព Daniel
រូបភាព Daniel
រូបភាព Daniel
រូបភាព Daniel
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T