ក្រុមហ៊ុន ផ្សារទំនើប អ៊ីអនម៉ល (ខេមបូឌា) ខូអិលធីឌី បានប្រកាសជ្រើសរើសជើងឯកក្នុងការប្រកួតផ្តាច់ព្រ័ត្រ នៃការប្រកួតសម្តែងការលើកកម្ពស់ការបម្រើសេវាកម្មលើកទី៤ ប្រចាំឆ្នាំ២០១៩!

//s5.kh1.co/87/87c95b37216a14344a0231868d3e2e0ec3b184d2.jpg
សង្គម

 ០៤-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ នេះជាលើកទី៤ ហើយរបស់ផ្សារទំនើប អ៊ីអនម៉ល ​ភ្នំពេញ ​និងជាលើកទី២​ សម្រាប់ផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី ដែលបានរៀបចំកម្មវិធីប្រកួតដើរតួសម្តែងស្តីពីការផ្តល់សេវាកម្មល្អបំផុតប្រចាំឆ្នាំជូនអតិថិជន ដែលត្រូវបានធ្វើឡើងក្នុងរយៈពេល៤សប្តាហ៍រួចមកហើយ ដោយបានឆ្លងកាត់វគ្គហ្វឹកហ្វឺន និងវគ្គប្រកួតសម្តែងជម្រុះដែលបានធ្វើឡើងតាមកាលបរិច្ឆេទ និងទីកន្លែងដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

- អ៊ីអនម៉ល ភ្នំពេញ

វគ្គហ្វឹកហ្វឺន និងការដើរតួសម្តែង៖ ធ្វើឡើងនៅថ្ងៃទី០១ និងទី០២ ខែតុលា ២០១៩
វគ្គប្រកួតជម្រុះ៖ ធ្វើឡើងនៅថ្ងៃទី០៤ និងទី០៥ ខែវិច្ឆិកា ២០១៩
ទីតាំងនៅ៖ សាលប្រជុំជាន់ទីបួន។

- អ៊ីអនម៉ល សែនសុខស៊ីធី

វគ្គហ្វឹកហ្វឺន និងការដើរតួសម្តែង៖ ធ្វើឡើងនៅថ្ងៃទី០៧ និងទី០៨ ខែតុលា ២០១៩
វគ្គប្រកួតជម្រុះ៖ ធ្វើឡើងនៅថ្ងៃទី០៧ និងទី០៨ ខែវិច្ឆិកា ២០១៩
ទីតាំងនៅ៖ នៅបន្ទប់ប្រជុំ​​S1 ជាន់ទីពីរ។

ការប្រកួតសម្តែងការលើកកម្ពស់ការបម្រើសេវាកម្មលើកទី៤
ការប្រកួតសម្តែងការលើកកម្ពស់ការបម្រើសេវាកម្មលើកទី៤

កម្មវិធីប្រកួតប្រជែងនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីធ្វើឲ្យប្រសើរឡើងនូវកម្រិតនៃការផ្តល់សេវាកម្មជូនអតិថិជន ដែលត្រូវបានផ្តល់ឱ្យដោយបុគ្គលិកនៃហាងនីមួយៗ (Tenant) របស់ខ្លួន។ ក្នុងការប្រកួតប្រជែងនេះគេសង្កេតឃើញថា​ បណ្តាបេក្ខជន-បេក្ខនារីទាំងអស់ សុទ្ធសឹងតែបានខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាព​ចំណេះដឹង ជំនាញ​ និងបទពិសោធន៍រៀងៗខ្លួនតាមរយៈការផ្តល់ជូននូវសេវាកម្ម​ និងប្រភេទផលិតផលជាច្រើនម៉ូដជាច្រើនម៉ាក ដើម្បីទទួលបាននូវជំនាញសេវាកម្មអតិថិជនល្អបំផុតប្រចាំឆ្នាំ។

ម៉ាកយីហោនីមួយៗសុទ្ធសឹងតែមានអ្នកតំណាង ហើយអ្នកតំណាងនីមួយៗទៀតសោតបានបង្កើតឡើងវិញនូវតិចនិក ដែលសង្ខេបពីរបៀបដែលពួកគេអាចដោះស្រាយ និងប្រឈមមុខ ​និងការជំរុញការពេញចិត្តរបស់អតិថិជននៃឈុតឆាកនីមួយៗជាមួយនឹងតម្រូវការរបស់អតិថិជន និងស្ថានភាពជាក់ស្តែងនៃការផ្តល់សេវាកម្មពីអាជីវកម្មរបស់ពួកគេ។

ការប្រកួតវគ្គផ្តាច់ព្រ័ត្របានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង ២ រសៀល ដល់ម៉ោង​ ៥៖៣០នាទីល្ងាច ដែលធ្វើឡើងនៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី​ ជាន់ផ្ទាល់ដី​ (Central Court) ហើយបេក្ខជន-បេក្ខនារីទាំង១០រូប ដែលបានជាប់នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្របានបង្ហាញសមត្ថភាព​ និងជំនាញដ៏ប៉ិនប្រសប់របស់ខ្លួនជូនដល់អតិថិជន​ និងអ្នកចូលរួមបានទស្សនាយ៉ាងជក់ចិត្តដិតអារម្មណ៍ជាទីបំផុត។

ការប្រកួតសម្តែងការលើកកម្ពស់ការបម្រើសេវាកម្មលើកទី៤
ការប្រកួតសម្តែងការលើកកម្ពស់ការបម្រើសេវាកម្មលើកទី៤
ការប្រកួតសម្តែងការលើកកម្ពស់ការបម្រើសេវាកម្មលើកទី៤
ការប្រកួតសម្តែងការលើកកម្ពស់ការបម្រើសេវាកម្មលើកទី៤

- អ៊ីអនម៉ល ភ្នំពេញ

១. កញ្ញា គឹម ភត្រ្តា                        មកពីហាង              OWNDAY    
២. កញ្ញា ថន​ ពៅពិសី                    មកពីហាង              CLARINS
៣. កញ្ញា អ៊ឹម លីអ៊ីន                      មកពីហាង              CPS CHAPS
៤. លោក អេង សេរីវុធបូរី               មកពីហាង              ADIDAS
៥​. កញ្ញា ជីន សូនីតា                      មកពីហាង              LYN

- អ៊ីអនម៉ល សែនសុខ ស៊ីធី

១​. កញ្ញា អឿន ឌីណា                    មកពីហាង              Ipanema
២. កញ្ញា ប៉ែន ណាណែត               មកពីហាង              THE SEN SPA
៣. កញ្ញា ឈូក លក្ខិណា                មកពីហាង              L’OCCITANE
៤. កញ្ញា ស៊ឹម សុផារី                      មកពីហាង              Superdry
៥. លោក ផេង ម៉េងឆាយ                មកពីហាង              BIJIN NABE by TSUKADA NOJO

ការប្រកួតសម្តែងការលើកកម្ពស់ការបម្រើសេវាកម្មលើកទី៤
ការប្រកួតសម្តែងការលើកកម្ពស់ការបម្រើសេវាកម្មលើកទី៤
ការប្រកួតសម្តែងការលើកកម្ពស់ការបម្រើសេវាកម្មលើកទី៤
ការប្រកួតសម្តែងការលើកកម្ពស់ការបម្រើសេវាកម្មលើកទី៤

សម្រាប់បេក្ខជន បេក្ខនារី ដែលបានឈ្នះពីការប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រទទួលបាននូវការឧបត្ថម្ភជាសម្ភារៈ និងថវិកាដូចខាងក្រោម៖

១. ជ័យលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ១,០០០$ ទូរស័ព្ទ​ iPhone 11 រួមនឹងវិញ្ញាបនបត្រ។
២. ជ័យលាភីលេខ២ នឹងទទួលបាន ប្រាក់រង្វាន់លើកទឹកចិត្ត ៥០០$ ទូរស័ព្ទ​ iPhone 11 រួមនឹងវិញ្ញាបនបត្រ។
៣. ជ័យលាភីលេខ៣ នឹងទទួលបាន ប្រាក់រង្វាន់លើកទឹកចិត្ត ៣០០$ ទូរស័ព្ទ​ iPhone 11 រួមនឹងវិញ្ញាបនបត្រ។

សូមបញ្ជាក់ថា នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ក៏មានការចូលរួមសម្ដែងដោយតារាកំប្លែងល្បីៗប្រចាំប្រទេសកម្ពុជាគឺ នាយគ្រឿន និង នាយក្រូច ​ជូនអតិថិជនបានទស្សនាកម្សាន្តយ៉ាងសប្បាយរីករាយផងដែរ៕

ការប្រកួតសម្តែងការលើកកម្ពស់ការបម្រើសេវាកម្មលើកទី៤
ការប្រកួតសម្តែងការលើកកម្ពស់ការបម្រើសេវាកម្មលើកទី៤
ការប្រកួតសម្តែងការលើកកម្ពស់ការបម្រើសេវាកម្មលើកទី៤
ការប្រកួតសម្តែងការលើកកម្ពស់ការបម្រើសេវាកម្មលើកទី៤
ការប្រកួតសម្តែងការលើកកម្ពស់ការបម្រើសេវាកម្មលើកទី៤
ការប្រកួតសម្តែងការលើកកម្ពស់ការបម្រើសេវាកម្មលើកទី៤
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T