មិនធម្មតា! ក្រោយឃើញឈុតតំណាងជាតិឡាវ យកត្រៀមប្រកួត Miss Universe 2019 ច្នៃឡើងជាមួយរូបដំរីយ៉ាងធំ

//s5.kh1.co/22/22dcc3f0cba4243bab0a6ea2270681e885fe6df2.jpg
តារា & កម្សាន្ដ

 ០៤-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អាមេរិក៖ ការប្រកួតបវរកញ្ញា Miss Universe តែងធ្វើឡើងជារៀងរាល់ឆ្នាំ ហើយបេក្ខនារីកម្ពុជាក៏បានទៅចូលរួមប្រកួតដណ្តើមជ័យលាភីក៏ដូចជាមុខមាត់ជូនជាតិ  ដែលម្នាក់ៗសុទ្ធតែមានសម្រស់ស្អាត និងចំណេះដឹងពេញខ្លួន ជាពិសេសស្គាល់ច្បាស់ពីវប្បធម៌របស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វគ្គដែលពិសេសជាងគេ និងគួរឲ្យចាប់អារម្មណ៍ខ្លាំងដែលគេតែងចង់តាមដានមើលកម្មវិធីមួយនេះ គឺឈុតតំណាងជាតិប្រទេសនីមួយៗ ដែលបង្កប់ជាមួយនឹងអត្ថន័យយ៉ាងជ្រាលជ្រៅនៃប្រទេសរៀងៗខ្លួន។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ឈុតតំណាងជាតិរបស់ប្រទេសឡាវ ត្រូវបានបង្ហាញជាសាធារណៈហើយ ដែលក្នុងនោះមានមហាជនជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការតុបតែងលម្អឡើងជាមួយនឹងដំរីយ៉ាងធំ ដែលជាតំណាងឲ្យប្រទេសឡាវតែម្តង។ មិនត្រឹមប៉ុណ្ណោះបវរកញ្ញាឡាវ ក៏បានធ្វើការតុបតែក្នុងឈុតប្រពៃណីយ៉ាងសាកសម ស៊ីគ្នាខ្លាំងដែលមួយឈុតនេះពោរពេញដោយអត្ថន័យយ៉ាងជ្រាលជ្រៅ។

ក្រោយពីបានឃើញឈុតតំណាងជាតិរបស់ប្រទេសឡាវ បានធ្វើឲ្យមហាជនជាច្រើនពិតជាសរសើរខ្លាំង ចំពោះការច្នៃប្រឌិតឡើងយ៉ាងប៉ិនប្រសព្វបែបនេះ តាមរយៈការស្រាវជ្រាវប្រវត្តិនីមួយៗទម្រាំតែចេញជាឈុតដ៏មានន័យបែបនេះឡើង៕

សូមទស្សនារូបភាពខាងក្រោមនេះ ប្រិយមិត្តយល់យ៉ាងណាដែរ?

 Miss Universe ឡាវ២០១៩
 Miss Universe ឡាវ២០១៩
 Miss Universe ឡាវ២០១៩
 Miss Universe ឡាវ២០១៩
ឈុតតំណាងជាតិ  Miss Universe ឡាវ២០១៩
ឈុតតំណាងជាតិ  Miss Universe ឡាវ២០១៩
ឈុតតំណាងជាតិ  Miss Universe ឡាវ២០១៩
ឈុតតំណាងជាតិ Miss Universe ឡាវ២០១៩
ឈុតតំណាងជាតិ  Miss Universe ឡាវ២០១៩
ឈុតតំណាងជាតិ Miss Universe ឡាវ២០១៩
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T