ធ្ងន់​.​ក​ហើយ​! សមត្ថកិច្ច​ទៅ​ពិន័យ​ម្ចាស់​រថយន្ត​ដល់​ផ្ទះ​ចំពោះ​អ្នក​មិន​គោរព​ភ្លើងស្តុប និង​ស្លាក​សញ្ញា​ចរាចរណ៍

//s5.kh1.co/b4/b4d3bdffd7c0c4457209006847b65998a1498e20.jpg
សង្គម

 ០៤-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​ពង្រឹង​ការ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវ​មន្ត្រីជាន់ខ្ពស់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​អះអាង​ថា នៅ​ពេល​ខាង​មុខ​នេះ សមត្ថកិច្ច​នឹង​ចុះ​ទៅ​ចាប់​ពិន័យ​ម្ចាស់​រថយន្ត​ណា​ដែល​បើក​ល្មើស​ភ្លើងស្តុប និង​ស្លាក​សញ្ញា​ចរាចរណ៍​ដល់​ផ្ទះ​តែ​ម្តង ។ ថ្លែង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក រយៈពេល​១០​ខែ នា​រសៀល​ថ្ងៃ​ទី​០៣ ខែធ្នូ​នេះ នៅ​ទីស្តីការក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកនាយក​នាយ​ឧត្តមសេនីយ៍​ហ៊ឹ​ម យ៉ា​ន អគ្គស្នងការ​រង​នៃ​អគ្គស្នងការ​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​ថា សមត្ថកិច្ច​បាន​រៀបចំ​កាមេរ៉ា​សុវត្ថិភាព​ដាក់​តាម​ស្តុ​ប​ទាំងអស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បណ្ដើរ​ៗ​រួច​ហើយ ។

លោក​ឧត្តមសេនីយ៍​បាន​ឲ្យ​ដឹងផង​ដែរ​ថា សមត្ថកិច្ច​នឹង​ចុះ​ទៅ​ចាប់​ដល់​រថយន្ត​ណា​ដែល​មិន​គោរព​ច្បាប់​ចរាចរណ៍​ដែល​មាន​ដូច​ជា រថយន្ត​ដែល​មិន​គោរព​ភ្លើងស្តុប​ក្រហម​ដោយ​បើក​ឆ្លងកាត់ រថយន្ត​ដែល​ចត​កន្លែង​ហាមឃាត់​ជាដើម ។ ព្រោះថា នៅ​តាម​ភ្លើងស្តុប​មាន​កាមេរ៉ា សុវត្ថិភាព​បំពាក់​ដោយ​ថត​បាន​ស្លាក​លេខ​រថយន្ត រួច​ហើយ​យ​ទៅ​ស្គែ​ន ដើម្បី​ឆែក​រក​ឈ្មោះ​ម្ចាស់​រថយន្ត រួច​ហើយ​សមត្ថកិច្ច​ចុះ​ទៅ​ពិន័យ​ដល់​ផ្ទះ​តែ​ម្តង ។

លោកនាយ​ឧត្តមសេនីយ៍​ហ៊ឹ​ម យ៉ា​ន បាន​បញ្ជាក់​ថា «​ឥឡូវនេះ​ការ​បំពាក់​ឧបករណ៍​កាមេរ៉ា​នៅ​ភ្នំពេញ​បាន​ប្រើប្រាស់​បាន​ល្អ​ណាស់ ព្រោះ​មានការ​សម្រួល​បច្ចេកទេស​រួច​ហើយ ។ នៅ​ពេល​ខាង​មុខ​នេះ មានការ​ឈាន​ដល់​ពិន័យ​តាម​រយៈ​កាមេរ៉ា​នេះ​ចំពោះ​អ្នក​មិន​គោរព​ភ្លើង​សញ្ញា​តាម​ដងផ្លូវ ភ្លើងស្តុប ។ យើង​ថត​យក​លេខ​យានយន្ត​រថយន្ត​បាន​យើង​នឹង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ដល់​ផ្ទះ ហើយ​ចេញ​ប័ណ្ណពិន័យ​តែ​ម្តង​» ។

លោក​ហ៊ឹ​ម យ៉ា​ន ក៏​បាន​ឲ្យ​លើក​ឡើង​ថា នៅ​ពេល​ចាប់​បាន​យានយន្ត​ដែល​មិន​គោរព​ច្បាប់​ចរាចរណ៍​ស្លាក​សញ្ញា​ចរាចរណ៍​នោះ​នឹង​ធ្វើការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​នូវ​យានយន្ត​នោះ ស្លាក​លេខ​យានយន្ត​នោះ ដើម្បី​ឲ្យ​មហាជន​រិះគន់​ផង​ដែរ ។ ការ​ធ្វើ​បែប​នេះ ដើម្បី​ពញ្ញាក់​ស្មារតី​ដល់​មនុស្ស​ទូទៅ​ចេញ​ខ្មាស​អៀន និង​គោរព​ច្បាប់​ចរាចរណ៍ ។

ពាក់ព័ន្ធ​គ្រោះថ្នាក់​ចរាចរណ៍​វិញ​លោក ហ៊ឹ​ម យ៉ា​ន អះអាង​ថា បច្ចុប្បន្ន​នេះ​មាន​ប្រតិកម្ម​ពី​មហា ជន​រឿង​គ្រោះថ្នាក់​ចរាចរណ៍​តាម​បណ្តាញ​សង្គម មាន​សន្ទុះ​ខ្លាំង ទោះបីជា​សមត្ថកិច្ច​មិនដឹង​ពី​មូលហេតុ​ក៏​បណ្តាញ​សង្គម​រក​ឃើញ ។ ក្នុង​នោះ​មាន​ផេ​ក​ៗ​ថ្មី​ដែល​ទើបបាន​បង្កើត​ដោយ​បាន​បង្ហោះ​យ៉ាង​ព្រោងព្រាត​រហូត​ធ្វើ​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់​ជនល្មើស​បាន​ផង​ដែរ ។

លោក​បន្ត​ថា នៅ​ក្នុង​ឆ្នាំ​២០១៨ និង​២០១៩​នេះ កំណើន​ការ​នាំ​ចូល​យានយន្ត​មានការ​កើនឡើង​ប្រមាណ​ជាង​៣០% និង​តម្រូវការ​ដឹក​ជញ្ជូន​កើនឡើង​ធ្វើ​ឲ្យ​ផ្លូវថ្នល់​ចង្អៀត និង​កកស្ទះ​ចរាចរណ៍​។ លោក​បាន​បន្ថែម​ថា បច្ចុប្បន្ន​នេះ ស្មារតី​របស់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​មានការ​ខ្លាច​នគរបាល​ជាង​ខ្លាច​ច្បាប់ ហើយ​សមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់​នៅ​មាន​កម្រិត និង​គុណភាព ការងារ​មិន​ទាន់​ឆ្លើយ​តប​នឹង​តម្រូវ​ដោយសារ​ខ្វះ​មធ្យោបាយ សម្ភារ​ប្រើប្រាស់ និង​ការ​គ្រប់គ្រង​មធ្យោបាយ​នៅ​មាន​ចន្លោះ​ប្រហោង​ដោយ​មិន​អាច​រក​ឃើញ​ម្ចាស់​យានយន្ត មួយ​តាម​រយៈ​ទិន្នន័យ​ដែល​ចុះបញ្ជី​តាម​រយៈ​ការ​ផ្ទេរកម្មសិទ្ធិ ឬ​ការ​ផ្លាស់​ប្តូរ​ទីលំនៅ​…៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

https://s5.kh1.co/__image/w=650,h=379,q=100/8c/8cb56f8121cf69e8f0e4bcc2ddaedb7b00910eaa.jpg
https://s5.kh1.co/__image/w=650,h=379,q=100/0b/0b6ba5278ae908d6dbfd1199fc1c3c5aa11c5b15.jpg
https://s5.kh1.co/__image/w=650,h=379,q=100/6e/6e2ac7bdb5a8ecd5ece1df754bf5ada6378db531.jpg

ប្រភពកោះសន្តិភាព

Tith Chanrangsey
ទិត ច័ន្ទរង្សី

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T