១គ្រាប់នេះស្រួចណាស់! បាល់លងធ្លាក់ដល់ដីភ្លាម ខ្សែបម្រើ Man City កាប់១ជើងពីលើដំបូលទូកបញ្ចូលទីតែម្ដង (មានវីដេអូ)

//s5.kh1.co/85/857b8993e5e351887358f8c3a40fc00f799b20da.jpg
កីទ្បា

 ០៤-ធ្នូ-២០១៩ ១១ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្រុម Burnley ក្នុងនាមជាម្ចាស់ផ្ទះបានបើកទ្វារកីឡដ្ឋាន Turf Moor ទទួលស្វាគមន៍ក្រុមភ្ញៀវ Manchester City ដែលជាការប្រកួតក្នុងក្របខណ្ឌ Premier League សប្ដាហ៍ទី១៥​ កាលពីរាត្រីថ្ងៃអង្គារកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងការប្រកួតនេះ ក្រុមភ្ញៀវសម្រុកដាក់គំនាបខ្លាំងទៅលើក្រុមម្ចាស់ផ្ទះ ដោយស៊ុតបាន១២ជើង ចំគោលដៅ៨ដង សម្រេចទីបាន៤គ្រាប់ ចំណែកឯក្រុមម្ចាស់ផ្ទះ ស៊ុតបាន២ជើង ចំគោលដៅ២ដង ទម្លុះសំណាញ់ទីបាន១គ្រាប់។

ទិដ្ឋភាពក្នុងការប្រកួត
ទិដ្ឋភាពក្នុងការប្រកួត

១គ្រាប់របស់ក្រុម Burnley រកបានដោយខ្សែបម្រើ Robbie Brady ចំណែកឯ៤គ្រាប់របស់ក្រុមភ្ញៀវ Man City ធ្វើបានដោយកីឡាករ៣រូបផ្សេងគ្នា ដោយគ្រាប់ទី១និងទី២ ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធវ័យក្មេងកីឡាករ Gabriel Jesus គ្រាប់ទី៣ សម្រេចទីដោយខ្សែបម្រើកណ្តាលកីឡាករ Rodri និងគ្រាប់ទី៤ ទម្លុះសំណាញ់ទីតាមរយៈកីឡាករ Riyad Mahrez។

កីឡាករ Gabriel Jesus 
កីឡាករ Gabriel Jesus 
កីឡាករ Rodri
កីឡាករ Rodri
កីឡាករ Riyad Mahrez នៅកណ្ដាល
កីឡាករ Riyad Mahrez នៅកណ្ដាល

ដូច្នេះការប្រកួតបញ្ចប់ទៅដោយ ក្រុម Burnley បានរងបរាជ័យក្រោមថ្វីជើងក្រុម​ Manchester City ក្នុងលទ្ធផល ១ទល់នឹង៤។ តាមរយៈជ័យជម្នះបានជួយឲ្យក្រុម Man City វ៉ាក្រុម Leicester City ឡើងមកឈរលេខ២វិញជាបណ្ដោះអាសន្ន ក្នុងតារាង Premier League សប្ដាហ៍ទី១៥នេះ៕

បើចង់ឃើញការស៊ុតបញ្ចូលទីគ្នាអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

ការប្រកួត​ Highlights រវាងក្រុមទាំងពីរ
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T