បរទេស៖ វីដេអូដែលមានរយៈពេលត្រឹមតែ៨វិនាទី ប៉ុន្តែអាចទាក់ទាញអ្នកទស្សនារាប់លាននាក់ឲ្យចូលមើលក្នុងរយៈពេលដ៏ខ្លី។ ម្ចាស់វីដេអូមួយនេះមានឈ្មោះថា Tori Pareno ហើយនាងមានអាយុ១៩ឆ្នាំមកពីរដ្ឋកាលីហ្វញ៉ា។ កាលពីថ្ងៃទី២១ខែវិច្ឆិកាកន្លងទៅនេះ រូបនាងបានបង្ហោះវីដេអូបំភាន់ភ្នែកមួយ ដោយយកដៃបោយបក់ចុះឡើង ប៉ុន្តែអាចធ្វើឲ្យអ្នកទស្សនាមានការងឿងឆ្ងល់ថាតើនាងអាចធ្វើបានយ៉ាងម៉េច។ វីដេអូមួយនេះបង្ហោះដំបូងនៅលើកម្មវិធី TikTok និងត្រូវបានរូបនាងផ្ទាល់ចែករំលែកវាទៅកាន់គណនី Twitter របស់នាងដែលមានឈ្មោះថា LG Tori Pareno ហើយទទួលបានការគាំទ្រយ៉ាងខ្លាំង។

គិតមកត្រឹមពេលនេះវីដេអូរបស់នាងត្រូវបានគេចែកចាយពេញបណ្ដាញសង្គមផ្សេងៗរួមមាន Facebook ផងដែរ។ បើសិនជាអ្នកខំមើលដោយយកចិត្តទុកដាក់ អ្នកនឹងអាចតាមទាន់ល្បិចមួយនេះ ហើយអ្នកក៏អាចរៀនតាមដើម្បីបំភាន់ភ្នែកមិត្តភក្តិរបស់អ្នកផងដែរ។ បើចង់ដឹងថាតើវីដេអូមួយនេះអាចបំភាន់ភ្នែករបស់អ្នកបានយ៉ាងណា សូមទស្សនាទាំងអស់គ្នា៕

វីដេអូរបស់  Tori Pareno
វីដេអូមួយនេះត្រូវបានចែកចាយនៅលើបណ្ដាញសង្គម Facebook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]