កូរ៉េខាងត្បូង៖ ការសម្អាតផ្ទះជាការងារមួយដែលមនុស្សជាច្រើនមិនចង់ធ្វើ ទោះបីជាវាចាំបាច់ក៏ដោយ។ ជាក់ស្ដែងម្ចាស់ផ្ទះមួយកន្លែងមិនដែលសម្អាតផ្ទះ ហើយទុករហូតទាល់តែទ្រាំលែងបានទើបជួលមនុស្សមកសម្អាតជំនួស។

បុរសជាបុគ្គលិកផ្នែកសម្អាតម្នាក់បានបង្ហោះរូបភាពដែលបង្ហាញពីទិដ្ឋភាពផ្ទះដ៏កខ្វក់ទៅលើបណ្ដាញសង្គម ហើយវាបានបង្កឲ្យមានការជជែកវែកញែកយ៉ាងក្ដៅគគុកផងដែរ។

យោងតាមសម្ដីអ្នកសម្អាតបានឲ្យដឹងថា គាត់ត្រូវបានគេជួលឲ្យទៅសម្អាតផ្ទះមួយកន្លែង ហើយនៅពេលដែលបើកទ្វារចូលទៅ ឃើញថាពិតជាកខ្វក់ហួសពីការគិត និងសឹងតែដួលសន្លប់។ ចំពោះការសម្អាតផ្ទះដ៏កខ្វក់នេះ គាត់បានចាប់ផ្ដើមសម្អាតតាំងពី ៩:០០ព្រឹក រហូតដល់ម៉ោង ៤:០០រសៀល ទើបមានភាពស្រស់ស្អាត និងភ្លឺថ្លាឡើងវិញ។ ក្រោយពីការខំប្រឹងធ្វើការសម្អាតយ៉ាងហ្មត់ចត់រួចមក គាត់បានទទួលថ្លៃឈ្នួលពីម្ចាស់ផ្ទះចំនួនជាង ១លានវ៉ុន (ប្រមាណ ៨៤២ដុល្លារអាមេរិក)។  

ក្រោយពីរឿងរ៉ាវខាងលើនេះមានភាពល្បីល្បាញរួចមក មានមហាជនមួយចំនួនបាននិយាយបែបលេងសើចថា ពួកគេនឹងប្ដូរអាជីពទៅជាអ្នកសម្អាតវិញព្រោះអាចរកប្រាក់បានច្រើនត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

មុនសម្អាត និងក្រោយពីសម្អាតរួច
មុនសម្អាត និងក្រោយពីសម្អាតរួច
មុនសម្អាត និងក្រោយពីសម្អាតរួច
មុនសម្អាត និងក្រោយពីសម្អាតរួច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]