ចិន៖ ថ្មីៗនេះយុវជនម្នាក់រស់នៅឯទីក្រុង Jiangxi ហេតុតែចង់បង្ខំឪពុក បានធ្វើឲ្យរថយន្ដមួយគ្រឿងមានស្នាមឆ្កូត ពេលកំពុងដាក់តាំងបង្ហាញលក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយុវជន Ji Moubing អាយុ២២ឆ្នាំ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ គាត់បានទៅក្រុមហ៊ុនលក់រថយន្ដម៉ាក BMW មួយកន្លែង ក្នុងគោលបំណងចង់ទិញរថយន្ដ។ ពេលកំពុងដើរមើល ស្រាប់តែគាត់យកសោរទៅឆូតនឹងរថយន្ដមួយគ្រឿង។ ឃើញដូច្នេះបុគ្គលិកនៅទីនោះស្លន់ស្លោរ និងទូរសព្ទទៅប្ដឹងប៉ូលិស។
យុវជន Ji Moubing បាននិយាយទៅកាន់បុគ្គលិកនៅទីនោះថា៖
«ប៉ារបស់ខ្ញុំបានសន្យាថា នឹងទិញរថយន្ដដ៏ទំនើបមួយគ្រឿងឲ្យមកខ្ញុំជារង្វាន់សម្រាប់ការទទួលបានប័ណ្ណបើកបរ។ ខ្ញុំពិតជាចង់បានរថយន្ដខ្លាំងណាស់ ប៉ុន្ដែប៉ារបស់ខ្ញុំមិនព្រមចំណាយប្រាក់សោះ ហើយដើម្បីបង្ខំគាត់ឲ្យទិញ គឺខ្ញុំត្រូវប្រើវិធីបែបនេះ។»
លុះពេលដែលប៉ូលិសបានទៅដល់កន្លែងកើតហេតុផ្ទាល់ Ji Moubing ឈរធ្វើព្រងើយ ហាក់បីដូចជាខ្លួនមិនបានធ្វើអ្វីខុសអីចឹង។
យ៉ាងណាមិញ ប៉ូលិសបានចាប់ខ្លួនគេ និងធ្វើការស៊ើបអង្កេតបន្ដលើករណីនេះ ហើយគេក៏មិនទាន់ដឹងច្បាស់ដែរថា ឪពុកនឹងត្រូវបង់ថ្លៃការខូចខាតរថយន្ដ ឬយ៉ាងណានោះទេ៕
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖


