ប្លែកមែន! ​បុរសម្នាក់ប្រមូលដបប្លាស្ទិកដែលគេបោះចោល​ យកមកធ្វើទូកសម្រាប់អ្នកនេសាទ (មានវីដេអូ)

//s5.kh1.co/7f/7f8510f321df1c1d61c6685f59f0fa7f03b0b0c6.png
សង្គម

 ០៣-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

កាមេរូន៖ ខណៈពេលមនុស្សជាច្រើនកំពុងដោះស្រាយបញ្ហានៃបម្រែបម្រួលអាកាសធាតុនៅក្នុងបរិស្ថាន យើងក៏ត្រូវរកវិធានការផ្សេងៗទៀតដើម្បីជួយសង្គ្រោះភពផែនដីយើងដែរ។ បើយោងតាមរបាយការណ៍របស់សារព័ត៌មាន Good News Network បានចេញផ្សាយថា កាកសំណល់ប្លាស្ទិកតែងតែជាសត្រូវដ៏អាក្រក់បំផុតនៃបរិស្ថាន ប៉ុន្តែមានបុរសម្នាក់​កំពុងធ្វើឱ្យមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងដោយប្រែក្លាយកាកសំណល់ប្លាស្ទិកទាំងអស់នោះទៅជារបស់ដែលមានប្រយោជន៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យុវជនរូបនេះមកពីប្រទេសកាមេរូនបាននិងកំពុងធ្វើការដោះស្រាយជាមួយបញ្ហាសំរាម និងការបំពុលបរិស្ថាននៅក្នុងទីក្រុងដែលគាត់រស់នៅ។ រូប​គាត់រួមនឹងក្រុមអ្នកស្ម័គ្រចិត្តបានធ្វើការប្រមូលដបប្លាស្ទិកទាំងនោះផលិតជាទូកសំរាប់អ្នកនេសាទ។ លោក Ismaël Essome Ebone ​បានបំផុសគំនិតឱ្យ​ផលិត 'Eco boats' (ទូកបរិស្ថាន) ទាំងនេះកាលពីឆ្នាំ២០១១ តាំងពីពេលដែលគាត់ជាសិស្សនៅឡើយ។

សកម្មភាពក្រុមអ្នកស្ម័គ្រចិត្តកំពុងប្រមូលដបប្លាស្ទិច
សកម្មភាពក្រុមអ្នកស្ម័គ្រចិត្តកំពុងប្រមូលដបប្លាស្ទិច

អ្នកច្នៃប្រឌិតវ័យក្មេងរូបនេះបានមើលឃើញ ដបប្លាស្ទិកមួយចំនួនធំអណ្តែតចូលទឹកទន្លេបន្ទាប់ពីមានទឹកភ្ញៀងហូរវាយកទៅ​។ គាត់ដឹងថាចំនួនដបប្លាស្ទិកដែលគាត់បានឃើញនោះជាបញ្ហាគួរឲ្យព្រួយបារម្ភ ទើបគាត់សម្រេចចិត្តយកវាមកធ្វើជាទូកចេញពីដបប្លាស្ទិកដែលគាត់បានប្រមូលពីទីក្រុងមក។ គាត់បានផលិតវាចំនួន ៣៧គ្រឿង ក្នុងចំណោមដបប្លាស្ទិកដែលប្រមូលបានចំនួន ២,៤០០ចេញពីទន្លេ ហើយទូក​ដែលគាត់ផលិតពិតជាល្អណាស់សម្រាប់អ្នកនេសាទប្រើប្រាស់ដោយភាពភ្ញាក់ផ្អើល។

ទូកបរិស្ថាន
ទូកបរិស្ថាន

តាមរយៈការមើលឃើញលទ្ធផលល្អដូច្នេះហើយ ទើបគាត់បានសម្រេចចិត្តវិនិយោគលើគំនិតនេះហើយបានចាប់ផ្តើមបង្កើតអង្គការមិនរកប្រាក់ចំណេញមួយដែលមានឈ្មោះថា Madiba & Nature ដែល​មានគោលដៅប្រមូលសំរាមប្លាស្ទិកនៅក្នុងតំបន់ ដើម្បីប្រែក្លាយវាទៅជាទូកសម្រាប់អ្នកនេសាទដែលត្រូវការវា ព្រមជាមួយនឹងគោលបំណងលុបបំបាត់ចោលសំរាមផ្លាស្ទិកចេញពីទីប្រជុំជន និងតំបន់ផ្សេងៗទៀតផងដែរ៕

ទូកបរិស្ថាន
ទូកបរិស្ថាន
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T