នេះជាហេតុផលដែលតារាស្រីៗ កម្រដាក់ខ្សែក្រវ៉ាត់ត្រឹមត្រូវណាស់ ពេលថតលើឡានម្ដងៗ

//s5.kh1.co/53/5352cc09ebc845e5b90225ab68595861d7a8b57a.jpg
តារា & កម្សាន្ដ

 ០៣-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង​ ៖ កាលពីពេលថ្មីៗនេះ ក្រុមអ្នកនិយមលេងអ៊ីនធើណែត ទើបតែបានកត់សម្គាល់ឃើញថា តារាស្រីភាគច្រើនដែលថតកម្មវិធី ជាសកម្មភាពនៅក្នុងរថយន្ត ភាគច្រើនពួកគេមិនបានដាក់ខ្សែក្រវ៉ាត់ ឲ្យបានត្រឹមត្រូវនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ដោយសារតែក្នុងពេលបច្ចុប្បន្ន មានកម្មវិធីកម្សាន្តជាច្រើន ជ្រើសរើសការថតនៅក្នុងរថយន្ត ទើបហ្វេនៗប្រទះឃើញថា តារាស្រីៗមួយចំនួន បានដាក់ខ្សែក្រវ៉ាត់នៅលើពោះ និងដៃរបស់ពួកគេតែប៉ុណ្ណោះ ដោយសារតែរាងកាយពួកគេ នៅជិតកាមេរ៉ាពេក ជាហេតុធ្វើឲ្យខ្សែក្រវ៉ាត់ សង្កត់ធ្ងន់លើដើមទ្រូងរបស់ពួកគេ។

តារាស្រីៗប្រើវិធីនេះ គឺដើម្បីចៀសវាង មតិរិះគន់ និងប្រតិកម្មមិនល្អពីសំណាក់អ្នកទស្សនា ដែលតែងតែចោទប្រកាន់ថា ការធ្វើបែបនេះជាការបង្ហាញភាពទាក់ទាញខាងផ្លូវភេទ។

ទោះបីជាយ៉ាងនេះក្ដី មានមតិជាច្រើនបានលើកឡើងថា ការពាក់ខ្សែក្រវ៉ាត់មិនបានត្រឹមត្រូវបែបនេះ អាចចាត់ទុកជាការបំពានច្បាប់សុវត្ថិភាពចរាចរណ៍។

ប៉ុន្តែគួរឲ្យស្តាយ ដែលតារាៗមួយចំនួននៅតែធ្វើបែបនេះ ព្រោះតែពួកគេភ័យខ្លាច ចំពោះមតិយោបល់បែបយាយីផ្លូវភេទ ពីសំណាក់អ្នកគាំទ្ររោគចិត្តទាំងឡាយ៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព តារាស្រីល្បីៗ
រូបភាព តារាស្រីល្បីៗ
រូបភាព តារាស្រីល្បីៗ
រូបភាព តារាស្រីល្បីៗ
រូបភាព តារាស្រីល្បីៗ
រូបភាព តារាស្រីល្បីៗ
រូបភាព តារាស្រីល្បីៗ
រូបភាព តារាស្រីល្បីៗ
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T