ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ទើបតែបានប្រកាសសេវាហោះហើរត្រង់ថ្មីចុងក្រោយគេបំផុតរបស់ខ្លួន ដែលភ្ជាប់ទីក្រុងហូជីមិញ និងកោះដ៏មានប្រជាប្រិយភាពបំផុត ប៉ាតាយ៉ា របស់ប្រទេសថៃ។ ផ្លូវហោះហើរថ្មីនេះនឹងប្រតិបត្តិជាប្រចាំថ្ងៃ ជាមួយនឹងថិរវេលានៃការហោះហើរគឺ ១ម៉ោង និង ៣០នាទី ចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ តទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការហោះហើរប្រចាំថ្ងៃ នឹងចេញដំណើរពីទីក្រុងហូជីមិញ នៅម៉ោង ១:២៥ រសៀល និងទៅដល់ទីក្រុងប៉ាតាយ៉ា (អាកាសយានដ្ឋានអន្តរជាតិ U-tapao) នៅម៉ោង ២:៤០ រសៀល ខណៈដែលការហោះហើរវិលត្រឡប់មកវិញពីអាកាសយានដ្ឋាន U-tapao នឹងចាប់ផ្តើមចេញដំណើរនៅម៉ោង ១១:២៥ ព្រឹក និងទៅដល់ទីក្រុងហូជីមិញនៅម៉ោង ១២:៥៥ ថ្ងៃត្រង់។
ដើម្បីអបអរការបើកផ្លូវហោះហើរថ្មីនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងផ្តល់ជូននូវសំបុត្រហោះហើរបែបសន្សំសំចៃបំផុតចំនួន ១០០,០០០ សន្លឹក ដែលមានតម្លៃត្រឹមតែ ០ (សូន្យ) ដុល្លារអាមេរិក ហើយកម្មវិធីប្រូមូ៉សិននេះ នឹងចាប់ផ្តើមពីថ្ងៃទី២ ដល់ទី៥ ខែធ្នូ ឆ្នាំ២០១៩ នៅចន្លោះម៉ោងមាស ពោលគឺម៉ោង ១២:០០ ថ្ងៃត្រង់ និងម៉ោង ២ រសៀល។
សំបុត្រក្នុងប្រូមូ៉សិនទាំងអស់មានសុពលភាពសម្រាប់រាល់ការហោះហើរទាំងអស់ពីទីក្រុង Dalat និង Da Nang របស់វៀតណាម ទីក្រុង Taichung នៅតៃវ៉ាន់ ទីក្រុងបាងកក (អាកាសយានដ្ឋានសុវណ្ណភូមិ) ពីទីក្រុងហូជីមិញ ទៅកាន់ប៉ាតាយ៉ា ក៏ដូចជាផ្លូវហោះហើរក្នុងស្រុករបស់ថៃពីទីក្រុងបាងកក (សុវណ្ណភូមិ) ទៅកាន់ទីក្រុងឈាងម៉ៃ ឈាងរ៉ៃ ភូកេត ក្រាប៊ី អ៊ូដុនថានី ភូកេត-ឈាងរ៉ៃ និងផ្លូវហោះហើររវាង អ៊ូដុនថានី-ឈាងរ៉ៃ។

ពេលវេលានៃការធ្វើដំណើរសម្រាប់សំបុត្រក្នុងប្រូមូ៉សិននេះ នឹងចាប់ផ្តើមនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០។ សំបុត្រទាំងអស់អាចរកជាវបាននៅលើគេហទំព័រ www.vietjetair.com តាមរយៈកម្មវិធីដំឡើងលើទូរស័ព្ទ «Vietjet Air» ឬនៅលើ Facebook តាមរយៈ www.facebook.com/vietjetairvietnam (ចុចលើពាក្យ Booking)។
ក្រោយពីការដាក់ឲ្យដំណើរការផ្លូវហោះហើររវាងទីក្រុងហូជីមិញ-ប៉ាតាយ៉ា ក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងប្រតិបត្តិផ្លូវហោះហើរដ៏ច្រើន និងទៀងទាត់បំផុតរវាងប្រទេសថៃ និងវៀតណាម ជាមួយនឹងផ្លូវហោះហើរត្រង់សរុបចំនួន ៨ ខ្សែ ក្នុងនោះរាប់បញ្ចូលទាំងការហោះហើររវាង ទីក្រុងហាណូយ/ហូជីមិញ/ដាណាំង/Haiphong/ដាឡាត់-បាងកក (សុវណ្ណភូមិ) និងសេវាហោះហើរពីទីក្រុងហូជីមិញ ទៅកាន់ភូកេត/ឈាងរ៉ៃ និងការហោះហើររវាងហូជីមិញ-ប៉ាតាយ៉ា។
ការបើកសេវាហោះហើរថ្មីចុងក្រោយគេបំផុតនេះត្រូវបានរំពឹងទុកថា នឹងជួយបង្កើនចំនួនអ្នកទេសចរដែលធ្វើដំណើររវាងទីក្រុងហូជីមិញ និងខេត្តភាគខាងត្បូងរបស់ប្រទេសវៀតណាម ជាមួយនឹងតំបន់ Rayong និងប៉ាតាយ៉ា ដែលជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពក្នុងប្រទេសថៃ៕
(*) មិនរាប់បញ្ចូលពន្ធ
និងការចំណាយផ្សេងៗ
(**)
មិនរាប់បញ្ចូលថ្ងៃសម្រាកបុណ្យជាតិ


សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.vietjetair.com។