ភូមិចំនួន៣ នៅឃុំតាភេម ស្រុកត្រាំកក់ រដ្ឋបាលខេត្តតាកែវ ប្រកាសចែកបណ្ណកម្មសិទ្ធិដីធ្លី

//s5.kh1.co/0c/0c04fefb3cba398f9bcbb731cfe1eac32772bcc0.jpg
Khmerhome

 ០៣-ធ្នូ-២០១៩ ១១ព្រឹក · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=628,h=960,q=100/0c/0c04fefb3cba398f9bcbb731cfe1eac32772bcc0.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាកែវ៖ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្ដីជូនដំណឹង ទៅម្ចាស់ក្បាលដីនៅក្នុងតំបន់វិនិច្ឆ័យនៅភូមិតាម៉ុច ភូមិត្រពាំងអំពិល និងភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ នឹងមានការចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ចាប់ពីថ្ងៃទី៥ ដល់ទី៦​ ខែធ្នូ ឆ្នាំ២០១៩ ដែលស្ថិតនៅតាមភូមិនីមួយៗ។

ចំពោះបណ្ណសម្គាល់សិទ្ធិកាន់កាប់ដីធ្លី (បណ្ណស្លាបមាន់) ដែលចេញដោយរដ្ឋបាលសុរិយោដីកន្លងមក ក្នុងតំបន់ខាងលើនឹងត្រួងអស់សុពលភាពតាមផ្លូវច្បាប់ចាប់ពីថ្ងៃចែកវិញ្ញាបនបត្រសម្គាល់ថ្មីនេះ។ ជាការបញ្ជាក់របស់រដ្ឋបាលខេត្តតាកែវ។

នៅក្នុងសេចក្ដីជូនដំណឹងដដែល បានបញ្ជាក់ទៀតថា ចំពោះម្ចាស់បំណុលដែលបានទទួលបញ្ចាំ ឬហ៊ីប៉ូតែក ពាក់ព័ន្ធហ្នឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើសូមយកបណ្ណទាំងនោះមកប្រគល់ឱ្យមន្រ្តីរដ្ឋបាលសុរិយោដីធ្វើនិយ័តកម្ម ដើម្បីធានាប្រាក់របស់លោកអ្នក៕

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T