អានចំនុចទាំងនេះហើយ ទើបដឹងថា ហេតុអ្វីអ្នកចាំបាច់ត្រូវប្រើឡេការពារកម្តៅថ្ងៃ!

//s5.kh1.co/8f/8f6c81b3526fa402aa4335ef00eebd350ce1b27f.jpg
នារី

 ០៩-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ការប្រើប្រាស់ឡេការពារកម្តៅថ្ងៃ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស្បែក។ បើទោះបីជាលោកអ្នកប្រើផលិតផលថែរក្សាសម្រស់ និងគ្រឿងសម្អាងដែលមានតម្លៃថ្លៃយ៉ាងណាក៏ដោយ​ តែប្រសិនបើអ្នកមិនប្រើឡេការពារកម្តៅថ្ងៃទេនោះ ស្បែករបស់អ្នកនឹងខូចជាមិនខាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឡេការពារកម្តៅថ្ងៃមានសារៈសំខាន់បំផុតសម្រាប់ស្បែក
ឡេការពារកម្តៅថ្ងៃមានសារៈសំខាន់បំផុតសម្រាប់ស្បែក

ជាក់ស្តែង ខាងក្រោមនេះជាចំនុចខ្លីៗ​ ដែលជួយបង្ហាញថា​ ហេតុអ្វីបានជាចាំបាច់ត្រូវប្រើឡេការពារកម្តៅថ្ងៃ និងត្រូវប្រើប្រាស់បែបណាទើបទទួលបានប្រសិទ្ធភាព។ ដូច្នេះកុំឲ្យខាតពេល ទៅតាមដានទាំងអស់គ្នា៖

១. កម្រិត SPF របស់ឡេការពារកម្តៅថ្ងៃ ពិតជាមានសារៈសំខាន់ណាស់ ព្រោះវាបង្ហាញពីកម្រិត និងសមត្ថភាពក្នុងការការពារស្បែករបស់អ្នក។
២. ប្រើប្រាស់ឡេការពារកម្តៅជារៀងរាល់ថ្ងៃ អាចកាត់បន្ថយហានិភ័យ នៃការកើតជំងឺមហារីកស្បែករហូតដល់ ៥០ភាគរយ។
៣. ឥទ្ធិពលរបស់កាំរស្មីយូវីពីព្រះអាទិត្យ អាចធ្វើឲ្យស្បែកមានស្នាមជ្រីវជ្រួញ និងខ្មៅស្រអាប់។
៤. អ្នកអាចចាប់ផ្តើមប្រើប្រាស់ឡេការពារកម្តៅថ្ងៃបានជានិច្ច បើទោះបីជាមិនធ្លាប់ប្រើពីមុនមកក៏ដោយ វាមិនទាន់ហួសពេលនោះទេ សម្រាប់ការចាប់ផ្តើមការពារស្បែករបស់អ្នកពីកាំរស្មីយូវី។
៥. ត្រូ​វលាបឡេការពារកម្តៅថ្ងៃជាប្រចាំ ទោះបីជាអ្នកមិនស្ថិតនៅក្រោមកម្តៅថ្ងៃពេញទំហឹងក៏ដោយ ព្រោះសូម្បីតែពន្លឺព្រះអាទិត្យដែលជះចូលតាមបង្អួច និងកញ្ចក់ក៏អាចបណ្តាលឲ្យស្បែករបស់អ្នកខូចបានដែរ។
៦. ឡេកម្តៅថ្ងៃដែលអ្នកគួរប្រើ យ៉ាងហោចណាស់ត្រូវមានកម្រិត SPF 30
៧. ត្រូវប្រើឡេការពារកម្តៅថ្ងៃ បរិមាណប្រហែលមួយស្លាបព្រាកាហ្វ សម្រាប់លាបទៅលើមុខ និងក។
៨. ប្រសិនបើត្រូវចេញទៅខាងក្រៅប៉ះជាមួយកម្តៅព្រះអាទិត្យដោយផ្ទាល់ អ្នកគួរលាបឡេការពារកម្តៅថ្ងៃពី២ ទៅ៣ម៉ោងម្តង។
៩. អ្វីដែលមិនគួររំលងនោះគឺ ត្រូវលាបឡេការពារកម្តៅនៅជុំវិញបរិវេណរង្វង់ភ្នែក និងត្រចៀក។

ឡេការពារកម្តៅថ្ងៃមានសារៈសំខាន់បំផុតសម្រាប់ស្បែក
ឡេការពារកម្តៅថ្ងៃមានសារៈសំខាន់បំផុតសម្រាប់ស្បែក

ប្រសិនបើមិត្តៗនារីចាប់អារម្មណ៍ចង់ប្រើប្រាស់ឡេការពារកម្តៅថ្ងៃ ដែលមានគុណភាពខ្ពស់ យើងសូមណែនាំអ្នកទាំងអស់គ្នានូវផលិតផល COSRX Shield Fit Cream  COSRX Aloe Soothing Sun Cream និង Innisfree Daily Mild Sun Cream ដែលសុទ្ធសឹងតែជាផលិតផលលក់ដាច់ខ្លាំងនៅក្រៅប្រទេស។ ពេលនេះមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាហើយ និងកំពុងតែទទួលបានការពេញនិយមយ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់។

COSRX Shield Fit Cream
COSRX Shield Fit Cream
COSRX Aloe Soothing Sun Cream
COSRX Aloe Soothing Sun Cream
Innisfree Daily Mild Sun Cream
Innisfree Daily Mild Sun Cream

ឥឡូវនេះ លោកអ្នកក៏អាចរកជាវផលិតផលទាំងអស់នេះបា​ន នៅហាងថែរក្សាសម្រស់អនឡាញ 123 beauty នៅលើ APP L192 របស់ហាង Little Fashion
ទាញយក APP L192 នៅទីនេះ៖ https://l192.com/download និងតាមដាន Page 123 beauty នៅលើហ្វេសប៊ុក៖ https://www.facebook.com/123beautyKH/

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T