អស្ចារ្យណាស់! Cristiano Ronaldo បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំលីគអ៊ីតាលី Serie A រដូវកាលមុន កាលពីយប់មិញនេះ

//s5.kh1.co/a2/a2ea8f1aa06b5a2f3dbdcdcfdbebf87cc5181e7d.jpg
កីទ្បា

 ០៣-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អ៊ីតាលី៖ ខ្សែបម្រើប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់កីឡាករ Cristiano Ronaldo បានទទួលពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ ប្រចាំលីគអ៊ីតាលី Serie A នៅទីក្រុង Milan ប្រទេសអ៊ីតាលី កាលពីរាត្រីថ្ងៃច័ន្ទកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Cristiano Ronaldo ទទួលពានរង្វាន់
  កីឡាករ Cristiano Ronaldo ទទួលពានរង្វាន់

ជម្រើសជាតិព័រទុយហ្កាល់វ័យ៣៤ឆ្នាំរូបនេះ រកបាន២៦គ្រាប់ ក្នុងរដូវកាលដំបូងរបស់ខ្លួននៅលីគអ៊ីតាលី Serie A ហើយថែមទាំងបានជួយក្រុម Juventus ឈ្នះពានលីគកំពូលទៀតផង។

តាមរយៈសមិទ្ធផលខាងលើនេះ ទាំងគណៈមេប្រយោគ​ កីឡាករ គ្រូបង្វឹក និងអ្នកកាសែតទាំងអស់នៅ Serie A សុទ្ធតែយល់ស្របថា Ronaldo ជាកីឡាករល្អបំផុតកាលពីរដូវកាលមុន។

កីឡាករ Cristiano Ronaldo 
កីឡាករ Cristiano Ronaldo 

បន្ទាប់ពីឈ្នះពានរង្វាន់នេះ Ronaldo បានថ្លែងពីចំណាប់អារម្មណ៍របស់ខ្លួនថា៖

"វាពិតជាកិត្តិយសណាស់ដែលបានទទួលពានរង្វាន់នេះ ហើយខ្ញុំសូមអរគុណដល់មិត្តរួមក្រុមរបស់ខ្ញុំទាំងអស់នៅ Juventus។ ខ្ញុំពិតជារីករាយណាស់ ដែលបានលេងនៅក្នុងប្រទេសអ៊ីតាលី ដែលជាលីគដ៏លំបាកមួយ។ សូមអរគុណដល់អ្នករាល់គ្នាដែលបានបោះឆ្នោតអោយខ្ញុំ។"

គួររម្លឹកផងដែរថា កីឡាករ Cristiano Ronaldo បានចាកចេញពីក្រុម Real Madrid មកចូលរួមជាមួយក្រុម Juventus កាលពីខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ ដោយបង្ហាញខ្លួនសរុបបានចំនួន ៥៩ប្រកួត ស៊ុតបញ្ចូលទីបាន៣៥គ្រាប់ គិតរាល់កម្មវិធីទាំងអស់ ៕

ប្រភព៖ Goal.com

Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T