ការផ្សាយពាណិជ្ជកម្ម៣០០ជាងរបស់លោក​ Trump ត្រូវបានក្រុមហ៊ុន Google ដកចោល ដោយសារតែ...

//s5.kh1.co/11/11f7f8d3963d149070940cab63152687c836c367.png
បច្ចេកវិទ្យា

 ០៣-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អាមេរិក៖ នៅឆ្នាំ២០២០ខាងមុខនេះគឺជាឆ្នាំដែលនឹងត្រូវបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរបស់អាមេរិក ហើយក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនកំពុងផ្លាស់ប្ដូរគោលការផ្សាយពាណិជ្ជកម្មថ្មីរបស់ខ្លួនផងដែរ។ កាលពីខែមុនក្រុមហ៊ុន Google​ រួមជាមួយនឹង YouTube បានកែប្រែគោលការថ្មីស្ដីពីការផ្សាយពាណិជ្ជកម្មទាំងឡាយណាដែលទាក់ទងនឹងនយោបាយ។ ឥឡូវពាណិជ្ជកម្មទាក់ទងនឹងនយោបាយត្រូវបានដាក់ផ្សាយមានចំនួនកំណត់ ដោយវានឹងបង្ហាញឲ្យឃើញតែចំពោះមនុស្សមួយចំនួនតែប៉ុណ្ណោះ។ មួយរយៈចុងក្រោយនេះ Google និង YouTube បានដកចោលការផ្សាយពាណិជ្ជកម្ម៣០០ជាងរបស់លោក Trump ដោយសារការល្មើសនឹងគោលការណ៍ថ្មីរបស់ក្រុមហ៊ុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទាំងនេះគឺជាផ្ទាំងពាណិជ្ជកម្មរបស់លោក​  Trump ដែលត្រូវបានដកចោល
ទាំងនេះគឺជាផ្ទាំងពាណិជ្ជកម្មរបស់លោក​  Trump ដែលត្រូវបានដកចោល

អ្នកស្រី Susan Wojcicki ដែលជានាយកប្រតិបត្តិក្រុមហ៊ុន YouTube បានឲ្យដឹងថាក្រុមការងារបស់អ្នកស្រីបានដកចោលពាណិជ្ជកម្មមួយចំនួនរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដោយសារតែល្មើសគោលការណ៍របស់ក្រុមហ៊ុន ប៉ុន្តែមិនបានបញ្ជាក់ឲ្យច្បាស់ថាតើល្មើសត្រង់ចំណុចណាមួយឡើយ។

អ្នកស្រី Susan Wojcicki ដែលជានាយកប្រតិបត្តិក្រុមហ៊ុន YouTube
អ្នកស្រី Susan Wojcicki ដែលជានាយកប្រតិបត្តិក្រុមហ៊ុន YouTube

ក្នុងរបាយការណ៍បានបញ្ជាក់ថាពាណិជ្ជកម្មរបស់លោក Trump បានដាក់ផ្សាយពីរទៅបីថ្ងៃមុនពេលត្រូវបានគេដកចោល។ គួររម្លឹកផងដែរថាកាលពីខែមុនក្រុមហ៊ុន Twitter និង SnapChat ក៏បានកំណត់គោលការណ៍ថ្មីស្ដីពីការផ្សាយពាណិជ្ជកម្មដែលទាក់ទងនឹងនយោបាយដូចគ្នា៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T