WARNING: Dangerous Incident. Viewer discretion is advised.
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថៃ៖ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ ឧបករណ៍ជិះកម្សាន្តទោងវិល បានរបូតរនាំងដែកការពារ បណ្ដាលឲ្យធ្លាក់អ្នកជិះ។ ហេតុការណ៍នេះបានកើតឡើងនៅសួនកម្សាន្តមួយកន្លែង ក្នុងខេត្ត Lopburi ប្រទេសថៃ។
យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា បន្ទាប់ពីឧបករណ៍ជិះកម្សាន្តទោងវិល ចាប់ផ្តើមវិលបានបីជុំរួចមក ស្រាប់តែរនាំងដែកដែលគេចាក់កន្លឹះជាប់ការពារសុវត្ថិភាពបានរបូត បណ្ដាលឲ្យអ្នកជិះ ធ្លាក់ចេញពីកៅអីរបស់ពួកគេទៅខាងក្រោម។ ឃើញដូច្នេះ អ្នកដែលនៅជុំវិញនោះ បានតក់ស្លុត និងស្ទុះចូលទៅជួយ ហើយអ្នកបញ្ជាឧបករណ៍ជិះកម្សាន្តក៏បានចុចប៊ូតុងបញ្ឈប់ផងដែរ។ ក្មេងប្រុសម្នាក់បានធ្លាក់មកលើដី បណ្ដាលឲ្យបែកក្បាលហូរឈាមយ៉ាងខ្លាំង។
ប្រភពបានឲ្យដឹងដែរថា ស្ត្រីបួននាក់បានធ្លាក់ ទៅបុកនឹងចង្រឹងដែកដែលនៅខាងក្រោម ប៉ុន្ដែមិនបានរងរបួសធ្ងន់ធ្ងរឡើយ។ រថយន្ដសង្គ្រោះបន្ទាន់បានមកដល់កន្លែងកើតហេតុ ហើយបាននាំអ្នករងរបួសទៅមន្ទីរពេទ្យដែលនៅជិតបំផុត។
ជុំវិញហេតុការណ៍ខាងលើនេះ មិនមាននរណាម្នាក់ស្លាប់ ឬរងរបួសធ្ងន់ធ្ងរទេ ហើយមន្ត្រីរដ្ឋាភិបាលក្នុងតំបន់ក៏កំពុងរៀបចំស៊ើបអង្កេតទៅលើឧបរណ៍ជិះកម្សាន្តនោះផងដែរ៕
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖



