ចិញ្ចឹមត្រី ទុកលក់ម្តងណាក៏មិនចំណេញ ងាប់ពេញស្រះ តែពេលនេះ មកមើលតិចនិកខ្លះៗ អ្នកមានជំនាញចិញ្ចឹមត្រី ធ្វើបែបណា ទើបបានទទួលលទ្ធផលខ្ពស់ (មានវីដេអូ)

//s5.kh1.co/1f/1f7525a68f4bbdcadb62ebc81255f6c3525644b6.jpg
សង្គម

 ២០-មេសា-២០២៣ ៣ល្ងាច · ២ ឆ្នាំមុន

ចិញ្ចឹមត្រី ទុកលក់ម្តងណាក៏មិនចំណេញ ងាប់ពេញស្រះ តែពេលនេះ មកមើលតិចនិកខ្លះៗ អ្នកមានជំនាញចិញ្ចឹមត្រី ធ្វើបែបណា ទើបបានទទួលលទ្ធផលខ្ពស់ (មានវីដេអូ)

ភ្នំពេញ​  ជាការពិតណាស់ថា​មនុស្ស​ម្នាក់​ៗ ​មាន​ចំណង់​ចំណូល​ចិត្ត រួម​ទាំង​ការគិត​ផ្សេងៗ​ពីគ្នា ដែល​អ្នក​ខ្លះ​ចូល​ចិត្ត​ការធ្វើ​ការងារ​ រីឯចំណែក​អ្នក​ខ្លះ​ទៀត ​មាន​ទំនោរ​ចិត្ត​ទៅ​ខាង​វិស័យ​កសិកម្ម ​​ផ្តោត​លើ​ការ​ដាំដុះ ការ​ចិញ្ចឹម​សត្វ​ជា​ដើម។ យ៉ាងណាមិញ បើ​ទោះ ​​ប្រទេស​កម្ពុជា​​ជា​ប្រទេស​មួយ​ដែល អំណោយផល​ខាងវិស័យ​​​កសិកម្ម ហើយមាន​ប្រជា​ជន ​ប្រកប​របរ​កសិកម្ម​នេះ ​មួយភាគ​ធំ​ក៏​ពិត​មែន​ តែបើ​ងាកទៅមើល​ទាក់​ទង​នឹង បច្ចេកទេ​សរួម​ទាំង​តិច​និកមួយ​ចំនួន ​ក្នុង​ការអនុវត្តន៍ដើម្បី​ ទទួល​បាន​នៅ​ទិន្នផល​ខ្ពស់ ​ក៏​នៅតែ​មាន​ចំណុច​ខ្វះ​ខាត​នៅឡើយ​ផង​ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=241,q=100/47/47ad294fc7c66fb79a30506d4733810b160458ea.jpg

​លោក មាស សីហា ​ដែល​ជា​និស្សិតឆ្នាំទី៤ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទកសិកម្ម ​ផ្នែកវិទ្យាសាស្រ្ត​ជលផល ទាក់ទង​ទៅលើការចិញ្ចឹម​ប្រភេទសត្វ​ផ្សេង​ៗ ដែល​មាន​ដូច​ជា​ត្រី​ កង្កែប ជាដើមនោះ​។ ​សព្វ​​ថ្ងៃនេះ​លោក​កំពុង​តែ​​ចុះ​ធ្វើ ​ការអនុវត្តន៍​ផ្ទាល់នៅ ​ក្នុង​កសិដ្ឋាន ​របស់​សាលាលោកនេះ​តែ​ម្តង​។ ជា​រួមមក​ទល់​នឹង​ពេល​នេះលោក សីហា និង​មិត្ត​ភក្តិ​របស់​លោក ក៏​ទទួល​បាន​ជា​លទ្ធផល ​រួម​ទាំង​ទិន្នផល​​ពី​ការ​ចុះ​ពិសោធន៍​ផ្ទាល់​នេះ ដែល។ ជាក់ស្តែង​លោក​​មានជា​ ការ​ចិញ្ចឹម​​ប្រភេទ​ត្រី​​​ដូចជា ​​ត្រី​រស ត្រី​ទីលាប់​យ៉ា ត្រីអណ្តែង រួម​ទាំង​កង្កែប​ ដែលមក​ទល់​នឹង​ពេល​នេះ ​​រូប​លោក​ក៏បាន​បញ្ចេញយកទៅ​​ លក់​ នៅ​លើ​ទី​ផ្សារខ្លះៗ រួច​មកហើយ​ផង​ដែរ​។

លោក​ មាស​ សីហា
លោក​ មាស​ សីហា

ចំណែក​ឯ​ពូជ​ត្រីដែល​លោក​ជ្រើ​សរើស ​យក​មក​ចិញ្ចឹម​​​គឺមាន​ប្រភេទ​ត្រី​ខ្លះ ត្រូវ​​ទិញយក​​មក​ពី​ខាងក្រៅ ​ដូចជាពីខាង​ព្រែក​ព្នៅ ចំណែក​កង្កែប​កាលពីមុន​លោក​ក៏ទិញ​​ពូជ​មកពីគេដែរ ក៏​ប៉ុន្តែពេល​បច្ចុប្បន្ន​នេះ​ពូជកង្កែបគឺ ​អាច​បង្កាត់​បាន​ដោយ​ខ្លួន​ឯង​​​​ ហើយ​ប្រភេទ​ត្រី​ខ្លះ​ទៀត ក៏​អាច​ធ្វើការ​​បង្កាត់​ដោយ​ខ្លួនឯង​បា​ន នៅ​ក្នុង​កសិដ្ឋាន​នេះផ្ទាល់​តែម្តង។ ជាមួយគ្នា​នេះលោក ​សីហា ​ក៏​បាន​បញ្ជាក់​ប្រាប់​ផង​ដែរថា ​​មូល​ហេតុចម្បង​ ​​ដែល​លោក​សម្រេច​ចិត្ត​ជ្រើស​រើស ​យក​​ប្រភេទ​ត្រីអណ្តែង​នេះ យក​មក​ចិញ្ចឹម​នោះ​ក៏​ព្រោះ​តែ​វា​ជា ​ប្រភេទ​ត្រី​ដែល​ងាយ​ស្រួល ​ក្នុង​ការ​ចិញ្ចឹម​​ធន់​នឹង​ជំងឺបើទោះ​បីជា ​ស្ថាន​ភាព​ទឹក​មិន​ល្អ ​ឡើង​ស្អុយ​យ៉ាង​ណា​ក៏​ដោយ ​ឬ​កង្វះ​ជា​មួយ​នឹង​អុក​ស៊ី​សែន ក៏​វា​មិន​សូវ​ជា​ប៉ះ​ពាល់ហើយធន់​​ ថែម​ទាំង​អាចឆាប់​ទទួលបាន​ផលលឿន ​នឹង​ឆាប់​ដល់​តម្រូវ​ការ លើ​ទីផ្សារថែម​ទៀត​ផង​។ ពោល​គឺ​ចំណាយ​រយៈពេល​ ក្នុង​ការ​មើល​ថែនិង ​ចិញ្ចឹម​ត្រឹម​តែ​២​ខែ​ប៉ុណ្ណោះ​គឺ ​អាចទទួល​​ផលបាន​ហើយ។ ចំណែក​ចំណី​សម្រាប់ពពួក​​ត្រីប្រភេទ​នេះ ​​ក៏​មាន​ភាព​ងាយ​ស្រួល​នឹង​សាមញ្ញបំផុត។ យ៉ាង​ណាមិញ ចំពោះ​ចំណី​ត្រី​គឺ​ យើង​អាច​រក​បានពី​កាក​សំណល់ ក្នុង​ផ្ទះ​បាយឬ​ក៏​អាច​ជា​ចំណី ​ដែល​ទិញ​ស្រាប់នៅ​ លើ​ទី​ផ្សារ​ក៏​បានដូចគ្នា​ផង​ដែរ។

កន្លែង​ចិញ្ចឹម​កង្កែប
កន្លែង​ចិញ្ចឹម​កង្កែប
កូន​ត្រី​ទីលាប់យ៉ា
កូន​ត្រី​ទីលាប់យ៉ា

លើស​ពី​នេះ​ទៀត​នោះ​លោក​ មាស​ សីហា ក៏​បាន​ចែក​រំលែក​ នៅ​តិចនិក​មួយ​ចំនួន​ក្នុង​ ការ​ជ្រើស​រើស​រក​ទី​តាំង​សាកសម ​ក្នុង​ការ​​ធ្វើ​​ស្រះ​ដែល​លោក​បាន​លើក​ឡើង​ថា ​ទីមួយ ប្រជា​កសិករគ្រប់រូប​​ គួរ​តែ​​ជ្រើស​រើសរក​ទីតាំង​ណា ​ដែល​នៅ​ជិត​​ប្រភព​ទឹកដើម្បី​ងាយ​ស្រួល ​បញ្ចេញ​បញ្ចូល​ទឹក​ងាយ​ស្រួល​ប្តូរ​ទឹក​ នៅ​ពេល​ដែល​មាន​បញ្ហា​ទឹក​ស្អុយ ​យើង​អាច​ងាយស្រួល ​ក្នុង​ការ​ប្តូរ​វាបាន​។ រីឯចំណុច​​ទី​២ ក៏​សំខាន់​ដែរ​នោះគឺ ​មិន​គួរ​ជ្រើសរើសទីតាំងណា ដែល​មាន​ព្រៃ​ដុះ​ជុំវិញទេ ​ព្រោះ​​​វា​អាច​បាំងម្លប់ ​ដែល​អាច​បណ្តាល​ឲ្យ​ខ្វះ ​អុកស៊ី​សែន​ដល់​ត្រីបាន​។

ការ​ផ្តល់​ចំណី​ដល់​ត្រី
ការ​ផ្តល់​ចំណី​ដល់​ត្រី

ជា​មួយគ្នា​នេះ​ដែល ​សម្រាប់​អ្នក​ដែល​ចង់​បង្កើតមុខ​របរ ខាង​​ចិញ្ចឹម​ត្រី​នេះ​គួរ​តែ​យល់​ដឹង​បន្ថែម​នោះ​គឺ សម្រាប់ជា​ប្រភេទ​​ត្រី​អណ្តែង ក្នុង​មួយ​ម៉ែត្រការ៉េ​នៃ​ស្រះ​ត្រី យើង​អាចដាក់​ត្រី​បាន​ពី​ច​ន្លោះ ​ពី​៧០ទៅ​៨០​ត្រី​ រី​ឯត្រី​ផ្សេង​ៗ​ទៀត ​ដូចជា​ប្រភេទ​ត្រី​ទីលាប់យ៉ា និង​ត្រី​រសយើង​អាច​ដាក់ ​បាន​ពី​៥ទៅ​៦ក្បាលដូចគ្នា។

ទីតាំង​ចិញ្ចឹម​ត្រី​រស 
ទីតាំង​ចិញ្ចឹម​ត្រី​រស 

ចំណែក​ចំណុច​ដ៏សំខាន់​មួយ​ទៀត​នោះ ​ដែល​ប្រជា​កសិករ​ទូទៅ គួរតែ​យល់ដឹង​​ទាក់​ទងទៅ​នឹង ​បច្ចេក​ទេសក្នុង​ការ​មើល​ថែទាំ​ត្រី​ ដើម្បីធ្វើ​យ៉ាង​ណាឲ្យ​ទទួល​បាន ​នៅ​ទិន្នផលល្អ នោះ​គឺ​ទី​១ មិន​គួរ​មើល​រំលង ​នៅ​គុណភាព​នៃ​ទឹក​នោះ​ទេ ពីព្រោះទឹក​គឺ​ជា​ប្រភព​មួយដ៏សំខាន់ ក្នុងការ​របស់នៅ​របស់​ត្រី​ ដូច្នេះ​ដើម្បី​គ្រប់គ្រង​ទៅលើ ​គុណ​ភាព​ទឹក​នេះ​បានយើង​ក៏​ត្រូវ​ គ្រប់​គ្រង​ទៅលើ​​ចំណី​ដូច​គ្នា​ផង​ដែរ។ ពោល​គឺ​នៅ​រាល់​ពេល​ដែល​យើង​ឲ្យ​ចំណី​សល់​ គឺ​ដាច់​ខាត​ត្រូវ​តែ​យក​ចំណី​ទាំង​នោះ ​ចេញពីក្នុង​ទឹក​នោះវិញ​ ធ្វើ​យ៉ាង​ណាកុំ​ឲ្យ​មាន ​សំណល់​សល់​ក្នុងទឹកនោះ​ឲ្យសោះ​ បើមិន​ដូច្នោះ​ទេ​ទឹក​នឹង​ឆាប់​ឡើង​ជា​ស្អុយ ដែល​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គុណ​ភាព​ត្រី ​រួម​ទាំង​អាច​ធ្វើ​ឲ្យ​ត្រី​ងាប់ថែម​​ទៀត​ផង​។

ទីតាំង​ចិញ្ចឹម​ត្រីអណ្តែង
ទីតាំង​ចិញ្ចឹម​ត្រីអណ្តែង
កន្លែង​ពិសោធន៍ទឹក
កន្លែង​ពិសោធន៍ទឹក

ជាចុង​ក្រោយ​លោក​ សីហា​ ក៏មាន​ជា​មតិផ្តាំ​ផ្ញើ​មួយ​ចំនួន​ទៅដល់ ​ប្រជា​កសិករឬ​ប្រជាពល​រដ្ឋទូទៅ​ឲ្យ​ងាក​មក ​ចាប់​អារម្មណ៍​លើ​មុខ​របរ​ចិញ្ចឹម​ត្រី​នេះវិញ​​ ដោយលោក​បាន​បញ្ជាក់​ថា​ ការ​ចិញ្ចឹម​ត្រីនេះ​គឺ ​មាន​ភាព​ងាយស្រួលនោះ​ទេ ហើយ​យើង​អាច​ឆ្លៀតធ្វើ​វា​បាន បន្ទាប់​ពី​ពេល​ទំនេរ​ ឬ​ការ​ធ្វើ​ការ​ខាងក្រៅ​ប្រចាំ​ថ្ងៃ ដោយចំណាយ​ពេល​ត្រឹម​តែ​មួយ​ម៉ោង ​ទៅពីរម៉ោង​ប៉ុណ្ណោះជា​រៀង​រាល់​ថ្ងៃ លើ​ការ​ដាក់​ចំណី​ និងលើការ​មើល​ថែ។ ម្យ៉ាង​វិញ​លោក​ក៏​បាន​បន្ថែម​ទៀតថា ​ក្នុងការ​ជ្រើស​រើសពូជ​ត្រី​គួរ​តែ ​ជ្រើស​រើសយក​ប្រភេទ​ត្រី​ណា ​ដែល​ឆាប់​ដល់​ទំហំ​ទីផ្សារ ពីព្រោះ​វាអាច​ធ្វើ​ឲ្យ​យើង​ចំណេញ​​ចំណីនិង ពេល​វេលាក្នុងការ​មើល​ថែ​វា​ផង​ដែរ៕ ​

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T