ជប៉ុន៖ ក្រុមហ៊ុនមួយនៅប្រទេសជប៉ុនកំពុងផ្តល់ឱ្យនិយោជិកដែលមិនជក់បារីបានឈប់សម្រាកបន្ថែមចំនួន៦ថ្ងៃ ដើម្បីបំបាត់កុំឱ្យមានការឈប់ជក់បារី។ ក្រុមហ៊ុនទីផ្សារដែលមានមូលដ្ឋាននៅទីក្រុងតូក្យូឈ្មោះ  Piala Inc បានណែនាំគោលនយោបាយនេះ បន្ទាប់ពីនិយោជិកបានត្អូញត្អែរអំពីការផ្តាច់បារី ដែលវាអាចប៉ះពាល់ដល់ផលិតភាពរបស់ក្រុមហ៊ុន នេះបើយោងតាមគេហទំព័រសារព័ត៌មាន CNBC។

ការិយាល័យរបស់ក្រុមហ៊ុនស្ថិតនៅជាន់ទី២៩ ហើយអ្នកដែលត្រូវការជក់បារីនឹងត្រូវទៅជាន់ក្រោម។ ការឈប់សម្រាកជាធម្មតាមានរយៈពេល១៥នាទី ដែលនាំឱ្យមានការអាក់អន់ចិត្តក្នុងចំណោមនិយោជិកដែលមិនជក់បារី។

បន្ទាប់ពីបានឮការត្អូញត្អែរនេះហើយ នាយកប្រតិបត្តិក្រុមហ៊ុនលោក Takao Asuka បានសំរេចចិត្តផ្តល់ប្រាក់ឈ្នួលក្នុងពេលឈប់សម្រាកចំនួន៦ថ្ងៃបន្ថែម សម្រាប់និយោជិកដែលមិនជក់បារីដើម្បីជាការប៉ះប៉ូវ។

​លោក Asuka បានប្រាប់សារព័ត៌មាន Kyodo ថា “ខ្ញុំសង្ឃឹមថាការលើកទឹកចិត្តនិយោជិកអោយឈប់ជក់បារីតាមរយៈការធ្វើបែបនេះ គឺវាល្អជាងការពិន័យឬការបង្ខិតបង្ខំ” ។

ចំនួនក្រុមហ៊ុនកាន់តែច្រើនឡើងនៅក្នុងប្រទេសជប៉ុនកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការជក់បារីដែលបារនិងភោជនីយដ្ឋានភាគច្រើនអនុញ្ញាតឱ្យអតិថិជនជក់បារី។ កាលពីឆ្នាំមុនរដ្ឋាភិបាលទីក្រុងតូក្យូក៏បានអនុម័តច្បាប់ប្រឆាំងនឹងការជក់បារីយ៉ាងតឹងរ៉ឹងនៅមុនព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២០ផងដែរ៕

ជប៉ុនកំពុងផ្តល់ឱ្យនិយោជិកដែលមិនជក់បារីបានឈប់សម្រាកបន្ថែមចំនួន៦ថ្ងៃ ដើម្បីបំបាត់កុំឱ្យមានការឈប់ជក់បារី
ជប៉ុនកំពុងផ្តល់ឱ្យនិយោជិកដែលមិនជក់បារីបានឈប់សម្រាកបន្ថែមចំនួន៦ថ្ងៃ ដើម្បីបំបាត់កុំឱ្យមានការឈប់ជក់បារី
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]