ក្រោយឈ្នះកម្ពុជាទាំងប្រផិតប្រផើយ គ្រូមីយ៉ានម៉ាបានសរសើរដល់ក្រុមជម្រើសជាតិកម្ពុជាត្រង់ៗថា…

//s5.kh1.co/7a/7a043ef7a781b00de819c6f8ea62814db0d6a443.jpg
កីទ្បា

 ០៣-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ហ្វីលីពីន៖ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ាអាយុក្រោម២២ឆ្នាំ បានយកឈ្នះទៅលើក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ ២ទល់នឹង១ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣០ វិញ្ញាសារបាល់ទាត់បុរស កាលពីថ្ងៃច័ន្ទកន្លងទៅនេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លទ្ធផលក្រោយបញ្ចប់ការប្រកួត (រូបភាព FFC)
លទ្ធផលក្រោយបញ្ចប់ការប្រកួត (រូបភាព FFC)

បន្ទាប់ពីឈ្នះទាំងប្រផិតប្រផើយ គ្រូបង្វឹកក្រុមជម្រើសជាតិមីយ៉ាន់ម៉ា លោក Velizar Popov បានសរសើរដល់ក្រុមជម្រើសជាតិកម្ពុជាថា ជាក្រុមមួយល្អ លេងបាល់បានល្អ និងមានគ្រូបង្វឹកល្អ។

លោក Velizar Popov បានថ្លែងពីចំណាប់អារម្មណ៍របស់លោកក្នុងសន្និសីទកាសែតក្រោយបញ្ចប់ការប្រកួតថា៖

លោក Velizar Popov
លោក Velizar Popov

"ជាដំបូងខ្ញុំអរគុណដល់ក្រុមការងារយើង អរគុណដល់ព្រះជាម្ចាស់ គ្មានអ្វីដែលថាមិនអាចទៅរួចនោះទេ។ ខ្ញុំមានមោទកភាពចំពោះកីឡាករខ្ញុំ និងការខិតខំប្រឹងប្រែងរបស់ពួកគេ។"

លោក Velizar Popov បានបន្តទៀតថា៖

"ការប្រកួតនេះគឺតានតឹងណាស់ កម្ពុជាគឺជាក្រុមមួយល្អ ពួកគេលងបាល់បានល្អនិងមានគ្រូល្អ ខ្ញុំពិតជាចូលចិត្តគ្រូបង្វឹក និងទម្រង់លេងរបស់កម្ពុជា។"

គួរឲ្យដឹងដែថា ប្រកួតបន្ទាប់ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប៉ះជាមួយក្រុមជាម្រើសម៉ាឡេស៊ី នៅថ្ងៃស្អែកវេលាម៉ោង៣ រសៀល ៕

តារាងពិន្ទុក្នុងពូល​ A
តារាងពិន្ទុក្នុងពូល​ A

ប្រភពសហព័ន្ធកីឡាបាល់ទាត់កម្ពុជា

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T