អាមេរិក៖ កាលពីម្សិលមិញក្រុមហ៊ុន Facebook បានប្រកាសមុខងារថ្មីមួយដែលអាចផ្ទេររាល់រូបភាពនិងវីដេអូពី Facebook ទៅកាន់កម្មវិធី Google Photos បាន។ មុខងារមួយនេះស្ថិតនៅក្នុងការធ្វើតេស្តសាកល្បងនៅឡើយ ហើយប្រទេសអៀរឡង់គឺជាប្រទេសដំបូងគេដែលត្រូវបានជ្រើសរើសឲ្យសាកមុខងារថ្មីមួយនេះ។ មុខងារមួយនេះអាចនឹងប្រកាសចេញជាផ្លូវការនៅពាក់កណ្ដាលឆ្នាំ២០២០។

កម្មវិធី Google Photos សម្រាប់រក្សាទុករូបថតនិងវីដេអូ

កម្មវិធី Google Photos គឺជាកម្មវិធីដែលអាចរក្សាទុករាល់រូបភាពនិងវីដេអូនៅលើប្រព័ន្ធអ៊ីនធឺណេត បើទោះបីជាយើងផ្លាស់ប្ដូរទូរសព្ទថ្មីក៏យើងអាចទាញយកឬមើលរូបភាពចាស់ៗបានដោយមិនខ្លាចបាត់បង់។ មិនមែនមានតែ Facebook ទេដែលសហការជាមួយ Google Photos ហើយនៅថ្ងៃអនាគតអាចនឹងមានក្រុមហ៊ុនដទៃទៀតចូលរួមផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]