អង់គ្លេស៖ យោងតាមកាសែត The Mirror Football បានឲ្យដឹងថាវីរបុរសក្លិប Arsenal លោក Martin Keown បានជុំរុញឲ្យក្រុមកាំភ្លើងធំ ទិញយកខ្សែការពារកំពុងឡើងជើង១រូប របស់ក្លិប Man Utd កីឡាករ Chris Smalling មកពង្រឹងតំបន់ការពារក្នុងក្រុម។

  កីឡាករ Chris Smalling

កីឡាករ Chris Smalling ត្រូវបានក្លិបបិសាចក្រហម Manchester United ដាក់ឲ្យក្រុម Roma ខ្ចីជើងកាលពីខែសីហាកន្លងទៅនេះ ដោយបច្ចុប្បន្នរូបគេបាននិងកំពុងបង្ហាញទម្រង់លេងយ៉ាងលេចធ្លោក្នុងក្របខណ្ឌ​អ៊ីតាលី Serie A។

ខ្សែការពារជម្រើសជាតិអង់គ្លេសរូបនេះ បានអភិវឌ្ឍខ្លួនក្លាយជាកីឡាករសំខាន់១រូបក្នុងតំបន់ការពាររបស់ក្រុម Roma ដោយក្នុងរដូវកាលនេះ រូបគេជាប់ជាជម្រើស១១នាក់ដំបូងបានចំនួន១៣ដង ស៊ុតបញ្ចូលទីបាន២គ្រាប់ និង Assist បាន១ដង។

  កីឡាករ Chris Smalling

លោក Keown យល់ឃើញថាក្រុម Arsenal មានចន្លោះប្រហោងនៅតំបន់ការពារអស់ជាច្រើនរដូវកាលមកហើយ ដូច្នេះពួកគេចាំបាច់ ត្រូវរឹតបន្តឹងតំបន់ការពារជាមុនសិនបើចង់វិលត្រលប់មកកាន់ភាពជោគជ័យឡើងវិញ។

លោក Martin Keown បាននិយាយក្នុងទូរទស្សន៍ BT Sports ថា៖

លោក Martin Keown
  កីឡាករ Chris Smalling

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នកីឡាករ Chris Smalling មានវ័យ៣០ឆ្នាំ ដោយរូបគេបានចូលរួមជាមួយនឹងក្រុមបិសាចក្រហម Manchester United តាំងពីឆ្នាំ២០១០មកម៉្លេះ ដោយបង្ហាញខ្លួនសរុបបានចំនួន ៣២៣ប្រកួត ស៊ុតបញ្ចូលទីបាន១៨គ្រាប់៕

ប្រភព​​​៖ caughtoffside

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]