Warning: Distressing Content

ឥណ្ឌា៖ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ យុវជនម្នាក់លង់ទឹកស្លាប់ ខណៈពេលមិត្តភក្ដិរបស់គេឈរមើល និងថតវីដេអូ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ Karnataka ប្រទេសឥណ្ឌា។

ប្រភពបានឲ្យដឹងថា យុវជនរងគ្រោះមានឈ្មោះថា Jaffer Ayub អាយុ១៩ឆ្នាំ ហើយក្នុងថ្ងៃកើតហេតុ គេបានទៅហែលទឹកលេងជាមួយមិត្តភក្ដិពីរនាក់ទៀត។ Ayub បានលោតចូលទៅក្នុងទន្លេដោយមានទំនុកចិត្ត និងហែលចេញពីច្រាំងចម្ងាយពី២ម៉ែត្រ ទៅ៣ម៉ែត្រ។ បន្ទាប់មក Ayub ក៏បានហែលត្រលប់មកច្រាំងវិញ ដោយសភាពអស់កម្លាំងយ៉ាងល្ហិតល្ហៃ។ ភ្លាមៗនោះ Ayub បានលើកដៃ ព្យាយាមសុំជំនួយពីមិត្តភក្ដិដែលនៅមាត់ច្រាំង ប៉ុន្ដែមិត្តភក្ដិទាំងពីរបែរជាឈរមើល និងថតវីដេអូទៅវិញ។ មិនយូរប៉ុន្មាន Ayub លែងកម្រើកខ្លួន និងលិចក្បាលបាត់ពីផ្ទៃទឹកខាងលើ។ ឃើញដូច្នេះ មិត្តភក្ដិទាំងពីរស្លន់ស្លោរ នាំគ្នាទាញ Ayub ឡើងមកលើគោកវិញ ប៉ុន្ដែវាយឺតពេលបាត់ទៅហើយ។

យ៉ាងណាមិញ ជុំវិញហេតុការណ៍ខាងលើនេះ ប៉ូលិសបានចុះចូលទៅក្នុងបញ្ចី និងកំពុងធ្វើការស៊ើបអង្កេតបន្ដ៕

Ayub លោតចូលទៅក្នុងទន្លេ
Ayub ព្យាយាមសុំជំនួយ
មិត្តភក្ដិព្យាយាមទាញសាកសព Ayub

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]