ដល់ក តារាJYP ចាប់ផ្តើមមានបញ្ហាសុខភាពបន្តបន្ទាប់ តារា៣នាក់ទៀតហើយ ប្រកាសមិនចូលរួមFan Meeting និងConcert ជាមួយក្រុម!

//s5.kh1.co/99/99b8adc3003f3dfdbc289453f55b9ab2dd23ecb4.jpg
តារា & កម្សាន្ដ

 ០២-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ទទួលស្គាល់ថា ផលិតកម្ម JYP Entertainment តែងតែបំពេញចិត្តអ្នកគាំទ្រ ដោយការរៀបចំឲ្យតារាក្រោមទ្រនំ Come Back ចេញបទចម្រៀងថ្មីៗជាច្រើនជាបន្តបន្ទាប់ ក៏ដូចជាមានកម្មវិធី Fan Meeting និងមានការប្រគុំតន្រ្តីសឹងតែមួយឆ្នាំពេញ ស្ទើរតែគ្មានពេលសម្រាក ប៉ុន្តែសុខភាពរបស់តារាទាំងនោះ ក៏សំខាន់ខ្លាំងដូចគ្នា ត្រូវតែយកចិត្តដាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ដូចជាកាលពីថ្ងៃទី១ ខែធ្នូ ម្សិលមិញនេះ ខាងផលិតកម្ម JYP បានប្រកាសជាផ្លូវការថា តារាចម្រៀងប្រុស Jackson សមាជិក្រុម GOT7 នឹងមិនអាចចួលរួម នៅក្នុងព្រឹត្តិការណ៍ជំនួបអ្នកគាំទ្រ Fan Meeting ដែលបានគ្រោងទុកបាននោះទេ ខណៈដែល តារាចម្រៀងស្រី​ Chaeyoung​សមាជិកក្រុម Twice ក៏មិនអាចចូលរួមនៅក្នុងការប្រគំតន្រ្តី «TWICELIGHTS» នៅឯ Aichi ប្រទេសជប៉ុនបានដែរ មូលហេតុគឺដោយសារតែអ្នកទាំងពីរ មានបញ្ហាសុខភាព។

Chaeyoung និង Jackson
Chaeyoung និង Jackson

ភ្លាមនោះគ្រាន់តែសេចក្តីប្រកាសនេះបានចេញផ្សាយចេញភ្លាម មិនបានប៉ុន្មានផង ខាង JYP ក៏បានប្រកាសទៀតថាតារាចម្រៀងប្រុសមួយរូបទៀតគឺ Youngjae សមាជិកក្រុម GOT7 ក៏មិនអាចចូលរួមនៅក្នុងកម្មវិធី Fan Meeting ដែលគ្រោងធ្វើឡើងនៅចុងសប្តាហ៍នេះបានដែរ ដោយសារតែមានបញ្ហាសុខភាពផ្ទាល់ខ្លួនដូចគ្នា។

Youngjae សមាជិកក្រុម GOT7
Youngjae សមាជិកក្រុម GOT7

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១នោះទេ ដែលតារាចម្រៀងនៅក្រោមទ្រនំរបស់ ផលិតកម្ម JYP មានបញ្ហាសុខភាព រហូតដល់ថ្នាក់ខកខានវត្តមាន មិនអាចចូលរួមជាមួយនឹងសមាជិកក្រុមបាន ជាកស្តែងដូចជាតារាចម្រៀងស្រី Mina សមាជិក្រុម TWICE ជាដើម មកទល់ពេលនេះ នាងនៅមិនទាន់មានអាការៈ ជាសះស្បើយ១០០ភាគរយនៅឡើយនោះទេ ក្រោយពីសម្រាកព្យាបាលអស់រយៈពេលជាច្រើនខែ៕

 Mina សមាជិក្រុម TWICE
 Mina សមាជិក្រុម TWICE
Chaeyoung សមាជិកក្រុម Twice
Chaeyoung សមាជិកក្រុម Twice
Chaeyoung សមាជិកក្រុម Twice
Chaeyoung សមាជិកក្រុម Twice
Jacksonសមាជិកក្រុម GOT7
Jacksonសមាជិកក្រុម GOT7
Jacksonសមាជិកក្រុម GOT7
Jacksonសមាជិកក្រុម GOT7
Youngjae សមាជិកក្រុម GOT7
Youngjae សមាជិកក្រុម GOT7
Youngjae សមាជិកក្រុម GOT7
Youngjae សមាជិកក្រុម GOT7
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T