ភ្នំពេញ៖ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំកម្ពុជា(European Union) មានការភ្ញាក់ផ្អើលនិងអបអរសាទរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍរបស់កម្ពុជា។

ការភ្ញាក់ផ្អើលនិងអបអរសាទរដែលឃើញកម្ពុជាអភិវឌ្ឍន៍យ៉ាងខ្លាំងនេះ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុ​ន សែន នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២ឥ១៩។ លោក ​ស្រី បានមានប្រសាសន៍ថា កម្ពុជាមានការអភិវឌ្ឍនិងកំពុងដើរលើផ្លូវត្រូវក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពលើបញ្ហាប្រែប្រួលអាកាសធាតុ ការថែរក្សាគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍពាណិជ្ជកម្មប្រកបដោយចីរភាព។

លោកស្រី ទូតថ្មី EU ប្រចាំកម្ពុជា បានបន្ថែមថា ទាំងនេះគឺទទួលបានមកពីសុខសន្តិភាព និងស្ថិរភាព ដែលកម្ពុជាទទួលបានហើយសុខសន្តិភាព ស្ថិរភាពនេះ ទៀតសោធគឺជាមូលដ្ឋានចាំបាច់បំផុត សម្រាប់អនាគតកម្ពុជា សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក៏ដូចជាសម្រាប់យុវជនជំនាន់ក្រោយរបស់កម្ពុជាផងដែរ។ ក្នុងន័យនេះ លោកស្រី Carmen Moreno បានបន្ថែមទៀតថា លោកស្រី ពិតជាមានមោទនភាពណាស់ចំពោះកម្ពុជា នឹងបន្តជាដៃគូជួយកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាពជាភាព។

នៅក្នុងជំនួបខាងលើ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណដល់សហគមន៍អឺរ៉ុប ដែលបានជួយដល់កម្ពុជា ជាពិសេសក្នុងការកាត់ទោសអតីតថ្នាក់ដឹកនាំកំពូលៗខ្មែរក្រហម និងបានជួយដល់កម្ពុជាជាច្រើនដែរលើវិស័យដទៃទៀត។

សម្តេចបានមានប្រសាសន៍ថា យើងគប្បីណាឈរលើមូលដ្ឋានត្រឹមត្រូវនូវរាល់កិច្ចការងារដែលយើងបានសហការគ្នាកន្លងមក និងស្វែងរកនូវអ្វីដែលយើងអាចសហការធ្វើការរួមគ្នាបន្តទៀតក្នុងភាពជាដៃគូរផង និងក្នុងកិច្ចពង្រឹងពង្រីកទំនាក់ទំនងរវាងសហគមន៍អឺរ៉ុប និងកម្ពុជាផង។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអបអរសាទរជូនចំពោះ លោកស្រី Carmen Moreno ដែលបានត្រូវតែងតាំងជាអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ សម្តេច ក៏បានថ្លែងអំណរគុណនូវការមើលឃើញពីសុខសន្តិភាព និងស្ថិរភាពកម្ពុជា ដែលលោក ស្រី បានលើកឡើង ព្រោះអ្វីដែលលោកស្រី បានលើកឡើងគឺជាមូលដ្ឋានមួយដែលកម្ពុជានិងសហគមន៍អឺរុបអាចបន្តធ្វើការរួមគ្នាពង្រឹងទំនាក់ទំនងឱ្យកាន់តែរឹងមាំថែមទៀត៕

ដោ៖ឌីណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក Khmerhome និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ