មិនមែនបរទេសទេ! នេះជាកន្លែងថតរូបស្អាតបំផុត ហើយល្បីខ្លាំង នៅសៀមរាបយើងហ្នឹង

//s5.kh1.co/87/87eeaec930237def4092f102ac14910f85cd0994.jpg
តារា & កម្សាន្ដ

 ០២-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

សៀមរាប ៖ ជាការពិតណាស់ ខេត្តសៀមរាបជា ទីក្រុងទេសចរណ៍ ដ៏សម្បូរបែបមួយ ដែលមានភ្ញៀវទេសចរទៅដើរលេងកម្សាន្តរាល់ថ្ងៃ មិនថាថ្ងៃបុណ្យទានធំៗ ឬមួយក៏ថ្ងៃធម្មតាឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា មានតំបន់មួយនៅក្នុងខេត្តសៀមរាប ដែលហាក់ដូចជាទទួលបានការចាប់អារម្មណ៍ខ្លាំងសំបើមណាស់ ពីសំណាក់មិត្តយុវវ័យ ក្នុងពេលបច្ចុប្បន្ន។ ពួកគេបានចូលមកលេងហើយថតរូប បង្ហោះពេញនៅក្នុងបណ្ដាញអ៊ីនធើណែត។

យុវវ័យប្រុសស្រី ដែលនិយមចូលចិត្តការថតរូប ឲ្យតែមកទស្សនាខេត្តនេះ គឺតែងតែចូលមកតំបន់នេះហើយ ព្រោះតែការតុបតែងនៅទីនេះ គឺពិតជាស្រស់ស្អាត ប្លែកភ្នែក និងគួរឲ្យទាក់ទាញ មិនចាញ់តំបន់ទេសចរណ៍ល្បីៗនៅប៉ែកអឺរ៉ុបឡើយ។

មិនពិបាករកទេ កន្លែងដ៏ស្រស់ស្អាតនេះ គឺស្ថិតនៅក្បែរផ្សារចាស់ ជាផ្លូវដែលពោរពេញដោយហាងអាហារប្រណីតៗ និងហាងលក់សម្ភារៈខ្មែរ ដែលធ្វើអំពីដៃពិតៗ។

ហាងអាហារនៅម្ដុំនេះ ត្រូវបានគេតុបតែងជាបែបបរទេស ប៉ុន្តែភាគច្រើនគឺមានលក់អាហារបែបខ្មែរ ដែលចំអិនដោយចុងភៅក្នុងស្រុក។

ដោយសារតែការតុបតែងដ៏ស្រស់ស្អាត ប្លែកភ្នែកទាំងនេះហើយ ទើបធ្វើឲ្យផ្លូវនេះ ក្លាយជាតំបន់ដ៏ពេញនិយម សម្រាប់អ្នកដែលចូលចិត្តថតរូប៕

តើប្រិយមិត្តធ្លាប់បានមក Shopping និងថតរូបលេង នៅម្ដុំនៅហើយឬនៅ?

កុំឲ្យខាតពេលយូរ តោះមកទស្សនារូបភាពស្អាតៗ នៅក្នុងតំបន់ដ៏ពេញនិយមមួយនេះ ជាមួយខ្មែរឡូតទាំងអស់គ្នា ៖

រូបភាព នៅតំបន់នោះ
រូបភាព នៅតំបន់នោះ
រូបភាព នៅតំបន់នោះ
រូបភាព នៅតំបន់នោះ
រូបភាព នៅតំបន់នោះ
រូបភាព នៅតំបន់នោះ
រូបភាព នៅតំបន់នោះ
រូបភាព នៅតំបន់នោះ
រូបភាព នៅតំបន់នោះ
រូបភាព នៅតំបន់នោះ
រូបភាព នៅតំបន់នោះ
រូបភាព នៅតំបន់នោះ
រូបភាព នៅតំបន់នោះ
រូបភាព នៅតំបន់នោះ
រូបភាព នៅតំបន់នោះ
រូបភាព នៅតំបន់នោះ
រូបភាព នៅតំបន់នោះ
រូបភាព នៅតំបន់នោះ
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T