ទូតអូស្ត្រាលីប្រចាំកម្ពុជា៖ រដ្ឋាភិបាលអូស្ត្រាលីបានត្រៀមខ្លួនជាស្រេចការបន្តជួយ និងចូលរួមចំណែកជំរុញ និងពង្រីកពាណិជ្ជកម្ម សេដ្ឋកិច្ចកម្ពុជា

//s5.kh1.co/45/4583fae1aa36b6e9730e0c15407352531cc04058.jpg
Khmerhome

 ០២-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=433,q=100/80/8056aaf1b8a1a6d3319c08b8dc0a0bd0ab60b80c.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលីបានត្រៀមខ្លួនជាស្រេចក្នុងការបន្តជួយ និងចូលរួមចំណែកក្នុងការជំរុញ និងពង្រីកពាណិជ្ជកម្ម សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរឹងមាំនិងធំធាត់ថែមទៀត ហើយក៏ត្រៀមជាស្រេចក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ជាពិសេសរវាងយុវជននិងយុវជននៃប្រទេសយើងទាំងពីរផងដែរ។ ជាការថ្លែងរបស់ លោ ស្រី Angela Corcoran ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ដែលត្រូវចប់អាណត្តិ ក្នុងជំនួបលា សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែននារៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩។

នៅក្នុងជំនួបលានេះ លោក ស្រី ទូតអូស្ត្រាលី Angela Corcoran បានសម្ដែងនូវអំណរគុណចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានបំពាក់មេដាយ ជូនលោកស្រីសម្រាប់ការចូលរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជា ជាពិសេសលើវិស័យដោះមីននោះ។ ជាមួយគ្នានេះ លោកស្រី ក៏បានសម្ដែងនូវអំណរសាទរយ៉ាងខ្លាំងដល់កម្ពុជា ដែលបានទទួលការអភិវឌ្ឍយ៉ាងឆាប់រហ័សជាទីបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងនោះផងដែរ អូស្ត្រាលីបានចូលរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជាឱ្យមានការរីកចំម្រើនមកដល់បច្ចុប្បន្ន។

https://s5.kh1.co/__image/w=650,h=433,q=100/99/994a77adfdd89d3802d9b0ca4d0b3ae8c1648859.jpg

សម្ដេច នាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវភាពរីករាយ និងសូមថ្លែងអំណរគុណផងដែរចំពោះការបំពេញបេសកកម្មកាទូតរបស់លោកស្រី នៅកម្ពុជា។ សម្ដេច មានប្រសាសន៍ថា តាមរយៈបេសកកម្មរបស់លោកស្រី គឺបានជំរុញនិងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងនោះលោកស្រីឯកអគ្គរដ្ឋទូត បានជំរុញឱ្យមានទំនាក់ទំនងរវាងយុវជន និងយុវជន និងដំណើរទស្សនកិច្ចសិក្សារបស់យុវជនអូស្ត្រាលីមកកាន់កម្ពុជា ហើយនិងជំរុញឱ្យមានការនាំចូលទំនិញប្រមាណជា៩០ភាគរយ ទៅ៩៧ភាគរយ ពីកម្ពុជាចូលទៅអូស្ត្រាលីផងដែរ។ ទន្ទឹមនឹងនេះ សម្ដេចបន្ថែមថា នេះគឺជាមូលដ្ឋានដ៏ល្អដែលអាចលើកស្ទួយទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។

https://s5.kh1.co/__image/w=650,h=433,q=100/89/8980d93a49349836b8a2080df4e8a1feed33126b.jpg

តាមរយៈការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ សម្ដេច ហ៊ុន សែន ក៏បានថ្លែងអំណរគុណផងដែរចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលកន្លងមកបានជួយដល់កម្ពុជា ជាពិសេស លើផ្នែកកសិកម្ម។ ក្នុងនោះដែរបានការបង្កើតវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ព្រមទាំងបានជួយក្នុងការសិក្សាស្រាវជ្រាវ ធ្វើឱ្យអង្ករកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ នៅលើឆាកអន្តរជាតិក្នុងរយៈពេល ៣ឆ្នាំជាប់គ្នានេះ៕

https://s5.kh1.co/__image/w=650,h=433,q=100/1f/1ff827557d152c82622b1ab25f4026b0484b0910.jpg

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T