ការសិក្សាថ្មីបង្ហាញថា៖ ​ការប្រែប្រួលអាកាសធាតុបណ្តាលឱ្យសត្វដាយណូស័រផុតពូជបាត់ពីផែនដី

//s5.kh1.co/e4/e4c91cf12e331459185e6caa3247e3111f929b2c.jpg
សង្គម

 ០២-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អាមេរិក៖ លោក Sean Gulick សាស្រ្តាចារ្យស្រាវជ្រាវភូមិសាស្ត្រនៃសាកលវិទ្យាល័យតិចសាសបានធ្វើការស្រាវជ្រាវថ្មីមួយដែលបានសន្និដ្ឋានថា សត្វដាយណូស័រមិនបានវិនាសសាបសូន្យដោយសារតែ​ផ្កាយព្រះគ្រោះធ្លាក់មកត្រូវផែនដីនោះទេ ប៉ុន្តែ​វាត្រូវផុតពូជទៅដោយសារលក្ខខណ្ឌអាកាសធាតុ។ លោក Gulick បានកត់សម្គាល់ថា មានតែឥទ្ធិពលបរិយាកាសទេ ដែលអាចបណ្តាលឲ្យសត្វដាយណូស័រផុតពូជ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកវិទ្យាសាស្ត្របានសង្កេតឃើញថា ផ្កាយព្រះគ្រោះបានវាយប្រហារមកលើផែនដីប្រហែលជា៦៥លានឆ្នាំមុន។ ទីតាំងនោះគឺជិតនឹងឧបទ្វីប Yucatán Peninsula ដែលបច្ចុប្បន្ននៅប្រទេសម៉ិកស៊ិក។ រដ្ឋបាលអាកាសចរណ៍និងអវកាសជាតិ (NASA) ជឿជាក់ថា វាបានបង្កើតរណ្តៅដ៏ធំមួយដែលមានទំហំ១៨០គីឡូម៉ែត្រនិងជម្រៅ៩០០ម៉ែត្រ។ ឥទ្ធិពលរបស់ផ្កាយព្រះគ្រោះដែលធ្លាក់មកលើភពផែនដីរបស់យើងកាលពីអតីតកាល​ គឺស្មើនឹងកម្លាំងនៃគ្រាប់បែកនុយក្លេអ៊ែរ១០ពាន់លានគ្រាប់។ ភ្លើងឆេះព្រៃ រញ្ជួយដី រលកយក្សស៊ូណាមិ ត្រូវបានគេជឿថាបានផ្ទុះឡើងដោយបញ្ចេញសារធាតុគីមីចូលទៅក្នុងបរិយាកាសដែលនាំឱ្យវាមានសីតុណ្ហភាពត្រជាក់ខ្លាំង។ អ្នកវិទ្យាសាស្ត្រភាគច្រើនប៉ាន់ស្មានថា នេះជាមូលហេតុនៃការផុតពូជនៃរុក្ខជាតិនិងសត្វជាង៧០ភាគរយរួមទាំងដាយណូស័រផងដែរ។

គួររម្លឹកថា កាលពីឆ្នាំ១៩៨០ អ្នកវិទ្យាសាស្ត្រអាមេរិកពីររូបធ្លាប់បានបង្ហាញទ្រឹស្តីអំពីសត្វដាយណូស័រដែលផុតពូជ។ បន្ទាប់មកនៅឆ្នាំ២០១៦ ក្រុមស្រាវជ្រាវដឹកនាំដោយលោក Gulick បានទៅឆ្នេរសមុទ្រនៃឧបទ្វីប Yucatán Peninsula ដើម្បី​យកគំរូថ្មនៅ​ក្នុងរណ្តៅផ្កាយព្រះគ្រោះនោះ។ ការសិក្សាពាក់ព័ន្ធនឹងការពិនិត្យថ្មជាង១៣០ម៉ែត្រដែលកើតឡើងដោយផ្កាយព្រះគ្រោះត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រជាតិ។ លោក Gulick បាននិយាយថា កំណត់ត្រាថ្មបានផ្តល់នូវការវិភាគលម្អិតបំផុតដល់យើង វាបានបង្ហាញអំពីអ្វីដែលបានកើតឡើងក្រោយពេលដែលផ្កាយព្រះគ្រោះបានធ្លាក់មកលើផែនដី។ ពួកគេបានរកឃើញភ័ស្តុតាងនៃវត្ថុធាតុដើមដែលបានឆេះមានដូចជា ស្ព័នធ័រនិងធូលីដែលបានហុយចេញទៅបរិយាកាស។ ពួកគេបានសង្កេតឃើញថា សារធាតុទាំងនេះទប់ស្កាត់កម្តៅព្រះអាទិត្យមិនឲ្យចាំងជះមកលើផែនដី និងធ្វើឱ្យផែនដីត្រជាក់ខ្លាំង៕

ផូស៊ីសដែលនៅសល់កាលពី៦៥លានឆ្នាំមុន
ផូស៊ីសដែលនៅសល់កាលពី៦៥លានឆ្នាំមុន
រូបតំណាងរបស់សត្វដាយណូស័រដែលផុតពូជ
រូបតំណាងរបស់សត្វដាយណូស័រដែលផុតពូជ
រូបតំណាងរបស់សត្វដាយណូស័រដែលផុតពូជ
រូបតំណាងរបស់សត្វដាយណូស័រដែលផុតពូជ
រូបតំណាងរបស់សត្វដាយណូស័រដែលផុតពូជ
រូបតំណាងរបស់សត្វដាយណូស័រដែលផុតពូជ
រូបតំណាងរបស់សត្វដាយណូស័រដែលផុតពូជ
រូបតំណាងរបស់សត្វដាយណូស័រដែលផុតពូជ
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T