Man Utd ទាក់ទងទៅកាន់ភ្នាក់ងាររបស់ខ្សែបម្រើឆ្នើម១រូបរបស់ក្លិប Barcelona ក្នុងគោលបំណងចរចាយកកីឡាកររូបនេះមកពង្រឹងក្រុមនាខែមករា

//s5.kh1.co/5e/5efeae540fcbcef2cdbf757681e53b44421e31b2.jpg
កីទ្បា

 ០២-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាបានធ្វើការទាក់ទង់ទៅកាន់ភ្នាក់ងាររបស់ខ្សែបម្រើសញ្ជាតិឈីលីកីឡាករ Arturo Vidal ក្នុងគោលបំណងចង់បានកីឡាកររូបនេះមកពង្រឹងក្រុមនៅខែមករាខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Arturo Vidal
  កីឡាករ Arturo Vidal

កីឡាករ Vidal ត្រូវបានគេរាយការណ៍ថាកំពុងមិនសប្បាយចិត្តជាមួយនឹងកង្វះពេលវេលានៃការចូលប្រកួតរបស់ខ្លួននៅ Barcelona ហើយគាត់ធ្លាប់បាននិយាយកាលពីដើមរដូវកាលនេះថាគាត់នឹងគិតគូរឡើងវិញពីស្ថានភាពរបស់គាត់ជាមួយនឹងក្លិបនៅខែធ្នូ។

 Vidal បង្ហាញខ្លួនបាន១០ប្រកួតនៅក្របខណ្ឌ La Liga រដូវកាលនេះ តែជាប់ជាជម្រើស១១នាក់ដំបូងបានត្រឹម ៣ដងប៉ុណ្ណោះ។

  កីឡាករ Arturo Vidal
  កីឡាករ Arturo Vidal

យោងតាមរបាយការណ៍របស់កាសែត  FcInterNews បានឲ្យដឹងថា ក្លិប Manchester United បានធ្វើការទាក់ទងទៅកាន់ភ្នាក់ងាររបស់កីឡាករ Vidal គឺលោក Fernando Felicevich។

ជាក់ស្ដែងអនុប្រធានប្រតិបត្តិរបស់ក្លិប Man Utd លោក Ed Woodward ធ្លាប់មានទំនាក់ទនងធ្វើការជាមួយលោក Felicevich ម្ដងរួចទៅហើយ ជុំវិញការផ្ទេរកីឡាករ Alexis Sanchez ទៅកាន់ក្លិប Inter Milan ។

លោក Fernando Felicevich ភ្នាក់ងាររបស់ Sanchez និង Vidal
លោក Fernando Felicevich ភ្នាក់ងាររបស់ Sanchez និង Vidal

យ៉ាងណាមិញប្រភពដដែលបានបញ្ជាក់ថាក្លិប Man Utd សង្ឃឹមថាទំនាក់ទំនងរវាងលោក Ed Woodward និងលោក Felicevich ជាការត្រួសត្រាយផ្លូវសម្រាប់កីឡាករ Vidal មកចូលរួមជាមួយពួកគេ ក្នុងតម្លៃ១៣លានផោន (ឬប្រហែល ១៦,៧លានដុល្លារអាមេរិក)។

លោក Ed Woodward 
លោក Ed Woodward 

គួររម្លឹកផងដែរថាកីឡាករ Arturo Vidal បានចាកចេញពីក្លិប Bayern Munich មកចូលរួមជាមួយនឹងក្លិប Barcelona កាលពីឆ្នាំ២០១៨ ជាមួយនឹងតម្លៃផ្ទេរ១៨លានអឺរ៉ូ (ឬប្រហែល ១៩,៣លានដុល្លារអាមេរិក) ដោយបង្ហាញខ្លួនសរុបបានចំនួន៦៧ប្រកួត ស៊ុតបញ្ចូលទីបាន៧គ្រាប់ និង ​Assist ឲ្យមិត្តរួមក្រុមបាន៨ដង៕

ប្រភពmirror

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T