ចូលតួសាហាវ! ពេជ្រ សោភា សម្តែងបទថ្មីជាមួយ ខេមរៈ សិរីមន្ត សម្រក់ទឹកភ្នែកលើឆាក យ៉ាងកម្សត់(មានវីដេអូ)

//s5.kh1.co/9e/9ef103322d33a25fbb9a3a3297c0ca935f8c2cc4.jpg
តារា & កម្សាន្ដ

 ០២-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ តារាចម្រៀងប្រុសស្រី អ្នកនាងពេជ្រ សោភា និងលោកខេមរៈ សិរីមន្ត បានចាប់ដៃគ្នាជាលើកដំបូង នៅក្នុងការបញ្ចេញបទចម្រៀងរួមគ្នា«ប្រពន្ធបទមិនល្អមែនទេ?» ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីហ្វេនៗ​ ជាមួយនឹងអត្ថន័យយ៉ាងចាក់ដោត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាទាំង២ដួងនេះបានធ្វើការលេចមុខនៅក្នុងការប្រគំតន្រ្តីរួមគ្នា ដែលក្នុងនោះអ្នកទាំងពីរក៏មិនភ្លេចជ្រើសយកនូវបទចម្រៀងរបស់ខ្លួនដែលកំពុងតែផ្ទុះមកច្រៀងនៅលើឆាកមួយនេះ ដែលធ្វើឲ្យហ្វេនជាច្រើនពិតជាពេញចិត្តយ៉ាងខ្លាំង។

ក៏ប៉ុន្តែអ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងនោះគឺ អ្នកទាំងពីរបានធ្វើការបញ្ចេញនូវការសម្តែងយ៉ាងស៊ីចង្វាក់គ្នា និងចូលតួមិនធម្មតា ដែលតារាស្រី អ្នកនាងពេជ្រ សោភា បានបង្ហូរទឹកភ្នែកនៅកណ្តាលឆាក ជាមួយនឹងការសម្តែងដ៏ប្លែកមួយនេះ។

ទន្ទឹមនឹងការសម្តែងរបស់តារាពីរដួងនេះបានធ្វើឲ្យអ្នកទស្សនាដោយផ្ទាល់នាំគ្នាស្រែកគាំទ្រគ្រប់គ្នា​ មិនត្រឹមតែប៉ុណ្ណោះ អ្នកលេងតាមបណ្តាញសង្គមមួយចំនួន ក៏បាននាំគ្នាសរសើរពីទេពកោសល្យនៃការសម្តែងរបស់នាងផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា និងខេមរៈ សិរីមន្ត
ពេជ្រ សោភា និងខេមរៈ សិរីមន្ត
ពេជ្រ សោភា និងខេមរៈ សិរីមន្ត
ពេជ្រ សោភា និងខេមរៈ សិរីមន្ត
ពេជ្រ សោភា និងខេមរៈ សិរីមន្ត ពេលសម្តែង
ពេជ្រ សោភា និងខេមរៈ សិរីមន្ត ពេលសម្តែង
ពេជ្រ សោភា និងខេមរៈ សិរីមន្ត ពេលសម្តែង
ពេជ្រ សោភា និងខេមរៈ សិរីមន្ត ពេលសម្តែង
ពេជ្រ សោភា និងខេមរៈ សិរីមន្ត ពេលសម្តែង
ពេជ្រ សោភា និងខេមរៈ សិរីមន្ត ពេលសម្តែង
ពេជ្រ សោភា និងខេមរៈ សិរីមន្ត ពេលសម្តែង
ពេជ្រ សោភា និងខេមរៈ សិរីមន្ត ពេលសម្តែង
ពេជ្រ សោភាខេមរៈ​ សិរីមន្ត
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T