ក្រុមយុវជនខ្មែរមួយក្រុម ទៅលេងភូកេត បង្កេីតវីដេអូគុណភាពមិនចាញ់ស្រុកគេ! (មានវីដេអូ)

//s5.kh1.co/38/389c02aade1d20071d1e63ecc1aea33dd8672a6d.jpg
តារា & កម្សាន្ដ

 ០២-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ តើលោកអ្នកកំពុងស្វែងរកតំបន់ទេសចរណ៍សម្រាប់ដំណើរកម្សាន្តនាពេលចុងឆ្នាំ២០១៩ នេះមែនទេ? ហើយរកឃើញតំបន់ទេសចរណ៍ដែលចង់ទៅលេង ឬនៅ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រសិនបើលោកអ្នកមិនទាន់រកឃើញ យើងសូមចែករំលែកពីបទពិសោធន៍របស់ក្រុមអ្នកទេសចរណ៍យុវវ័យមួយក្រុម អំពីដំណើរកម្សាន្តឆ្ពោះទៅកាន់កោះភូកេត ប្រទេសថៃ ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម។

កោះភូកេត ប្រទេសថៃ
កោះភូកេត ប្រទេសថៃ

ដោយក្រុមអ្នកទេសចរវ័យក្មេង បានសរសេររៀបរាប់ពីដំណើរកម្សាន្តនោះថា៖

«ប៉ុន្មានខែមុននេះ យើងបានស្វែងរកកន្លែងថ្មីហើយប្លែកសម្រាប់ដំណើរកម្សាន្តរបស់ពួកយើង ក្រោយពីបានសម្រាកមួយរយៈ។ ពួកយើងក៏បានទៅដល់ទីក្រុងជាប់សមុទ្រមួយនោះគឺ ទីក្រុងភូកេត។ ពួកយើងបានចំណាយពេល ៤យប់ ៥ថ្ងៃ នៅទីក្រុងភូកេត ចំណាប់អារម្មណ៍ពេលដំបូងពួកយើងមិននឹកស្មានថា ភូកេតមានកន្លែងជាច្រើនលើសពីឆ្នេរខ្សាច់ទៅទៀត ដូចជា សមុទ្រ កោះ ភ្នំ និងទីក្រុងដែលសម្បូរដោយភ្លើងពណ៌នាពេលរាត្រី»។

ក្រុមអ្នកទេសចរដដែលបានរៀបរាប់បន្ថែមទៀតថា៖

«អ្វីដែលពួកយើងភ្ញាក់ផ្អើលបំផុតនោះ គឺការចំណាយតិច ហើយបានសប្បាយច្រើន ដែលរួមបញ្ចូលទាំងការផ្សងព្រេង​ ដែលបទពិសោធន៍ទាំងអស់នេះ គឺផ្តើមចេញពីការដើរលេងជុំគ្នាជាក្រុម។ ពួកយើងដើរលេងជាមួយក្តីស្រលាញ់ ដោយសេរីភាព និងដោយការសម្រេចចិត្តខ្លួនឯងគ្មានអ្វីបង្ខំ»។

ក្រៅពីសំណេររៀបរាប់ដ៏មានអត្ថន័យ ក្នុងនោះក៏មានវីដេអូដំណើរកម្សាន្តបង្ហាញពីទេសភាពដ៏ស្រស់ត្រកាល ឃើញហើយធ្វើឲ្យគ្រប់គ្នាចង់ទៅកម្សាន្តតែម្តងជាមួយនឹងការថតវីដេអូច្បាស់ត្រជាក់ភ្នែក​ ដែលមានគុណភាពមិនចាញ់ស្រុកគេផងដែរ៕

ចង់ជ្រាបច្បាស់ថា ដំណើរកម្សាន្តទៅកាន់កោះភូកេតនៅក្នុងវីដេអូនេះមានអ្វីគួរឲ្យចាប់អារម្មណ៍ខ្លះ តោះទៅទស្សនាទាំងអស់គ្នា៖​

ដំណើរកម្សាន្តទៅកោះភូកេត
ដំណើរកម្សាន្តទៅកោះភូកេត
ដំណើរកម្សាន្តទៅកោះភូកេត
ដំណើរកម្សាន្តទៅកោះភូកេត
ដំណើរកម្សាន្តទៅកោះភូកេត
ដំណើរកម្សាន្តទៅកោះភូកេត
ដំណើរកម្សាន្តទៅកោះភូកេត
ដំណើរកម្សាន្តទៅកោះភូកេត
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T