Mourinho និង Klopp ប្រជែងគ្នានាំយកអតីតម្ចាស់អាវលេខ៧របស់ Man UTD ម្នាក់!

//s5.kh1.co/c3/c38ccd027e2c04fd8633764f361d52e8a838f5c6.jpg
កីទ្បា

 ០២-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ Liverpool និង Tottenham Hotspur ត្រូវបានគេរាយការណ៍មកថាបាននិងកំពុងប្រជែងគ្នាក្នុងការនាំយកខ្សែប្រយុទ្ធរបស់ Lyon កីឡាករ Memphis Depay នៅទីផ្សារដោះដូរកីឡាកររដូវក្ដៅនាពេលខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Memphis Depay
កីឡាករ Memphis Depay

អតីតម្ចាស់អាវលេខ៧នៅ Man UTD រូបនេះបានផ្លាស់មកចូលរួមជាមួយបិសាចក្រហមកាលពីឆ្នាំ២០១៥ ប៉ុន្តែគេក៏បានចាកចេញពីកីឡដ្ឋាន Old Trafford វិញបន្ទាប់ពីមិនជោគជ័យ ដោយរយៈពេល១៨ខែ គេអាចរកគ្រាប់បាល់បានត្រឹម ៧គ្រាប់ប៉ុណ្ណោះ។

យ៉ាងណាមិញ ក្រោយចាកចេញពីទឹកដីអង់គ្លេសទៅចូលរួមជាមួយ Lyon ខ្សែប្រយុទ្ធជម្រើសជាតិហូឡង់ Memphis បានបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍នៅទីនោះ ហើយកំពុងតែមានព័ត៌មានលេចឭមកថាគេអាចនឹងត្រឡប់មកលេងនៅក្របខណ្ឌ Premier League ម្ដងទៀត។

កីឡាករ Memphis Depay
កីឡាករ Memphis Depay

បើតាមប្រភពពីប្រទេសអង់គ្លេសបានឲ្យដឹងថា Spurs និង Liverpool បានដាក់ការចង់បានមកលើ Depay ក្នុងការនាំចូលនៅទីផ្សាររដូវក្ដៅខាងមុខ។ ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍ Spurs គ្រោងនឹងចំណាយប្រាក់ ៥០លានផោនសម្រាប់ Memphis។

គួរឲ្យដឹងដែរថា Depay ធ្វើបានយ៉ាងល្អជាមួយក្លិបបារាំង Lyon នៅរដូវកាលនេះដោយអាចរកបានដល់ទៅ ១១គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន ១៤ប្រកួត៕

កីឡាករ Memphis Depay
កីឡាករ Memphis Depay

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T