ប្រជាជន៩មុឺនគ្រួសារនៅក្នុងខេត្តមួយនៃប្រទេសហ្វីលីពីនត្រូវបានជម្លៀសដោយសារតែខ្យល់ព្យុះទីហ្វុង

//s5.kh1.co/3c/3c8bc06b4d80f04866c5de414991436fb4129bb0.jpg
សង្គម

 ០២-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ហ្វីលីពីន៖ លោក Al Francis Bichara ដែលជាអភិបាលខេត្ត Albay បានបញ្ជាឲ្យជម្លៀសមនុស្សជាង៥០០,០០០នាក់ដែលត្រូវជា៩០,០០០គ្រួសារទូទាំងខេត្ត ដោយសារតែព្យុះទីហ្វុង Tisoy កំពុងបោកបក់តំបន់ Bicol។ ក្រុងផ្សេងៗនៅខេត្ត Albay បានទទួលរងគ្រោះដោយសារព្យុះនេះដូចជាការហូរភក់ល្បាប់ ការរអិលបាក់ដី ទឹកជំនន់ និងខ្យល់បក់ជាដើម។ មនុស្ស១០៦,២១១នាក់ដែលត្រូវជា២៥,៧៧០គ្រួសារត្រូវបានជម្លៀសរួចរាល់ ហើយការជម្លៀសនេះនៅតែបន្តចាប់ពីថ្ងៃនេះរហូតដល់ព្រឹកថ្ងៃស្អែក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ព្យុះទីហ្វុង Tisoy កំពុងបោកបក់ប្រទេសហ្វីលីពីន
ព្យុះទីហ្វុង Tisoy កំពុងបោកបក់ប្រទេសហ្វីលីពីន

លោកអភិបាលខេត្តបានដាស់តឿនប្រជាជនឲ្យទុកដាក់យានជំនិះរបស់ខ្លូននៅទីទួលខ្ពស់ ពីព្រោះទឹកជំនន់អាចនឹងកើតមានបន្ទាប់ពីមានភ្លៀងខ្លាំង នេះបើតាមសេចក្ដីថ្លែងការរបស់លោកអភិបាលខេត្តកាលពីថ្ងៃអាទិត្យម្សិលមិញ។ មន្រ្តីសុខុមាលភាពសង្គមលោក Eva Grageda បានប្រាប់ឲ្យដឹងថាអាជ្ញាធរស្បៀងអាហារជាតិបានត្រៀមអាហារ ២,០០០កញ្ចប់រួមមានអង្ករ អាហារកំប៉ុង ភេសជ្ជៈ និងកាហ្វេសម្រាប់ជនភៀសខ្លួនរួចរាល់ហើយ។

ប្រជាជនត្រូវបានជម្លៀសទៅទីកន្លែងមានសុវត្ថិភាព
ប្រជាជនត្រូវបានជម្លៀសទៅទីកន្លែងមានសុវត្ថិភាព

បន្ទាប់ពីព្យុះបានបញ្ចប់ ការិយាល័យសុខមាលភាពសង្គមខេត្ត និងក្រុងទាំងអស់នឹងត្រូវធ្វើរបាយការណ៍ភ្លាមៗស្ដីតម្រូវការរបស់គ្រួសាររងគ្រោះដោយសារគ្រោះធម្មជាតិមួយនេះដូចជាស្បៀងជាដើម៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T