ចូលរួមដោយសេរី ក្នុងកម្មវិធីរត់ប្រណាំង Protex Fun Run ដើម្បីសុខភាព និងកម្សាន្ដសប្បាយ!

//s5.kh1.co/01/0183e2c5b41ce86aafb67384835303afc09dbad4.jpg
សង្គម

 ០២-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រុមហ៊ុនសាប៊ូដុសខ្លួនប្រូថិក នឹងរៀបចំកម្មវិធីរត់ប្រណាំងបែបសប្បាយៗដោយសេរីជាលក្ខណៈគ្រួសារ និងបុគ្គល ដែលមានឈ្មោះថា Protex Fun Run ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ នៅក្នុងបរិវេណកោះពេជ្រ រាជធានីភ្នំពេញ ក្នុងគោលបំណងបំផុសស្មារតីដល់សាធារណជនឲ្យផ្សារភ្ជាប់ការហាត់ប្រាណដើម្បីសុខភាព និងការថែរក្សារអនាម័យស្បែក ដើម្បីរក្សាបាននូវរបៀបរស់នៅប្រកបដោយផាសុកភាព និងរីករាយទទួលយកនូវបទពិសោធន៍ថ្មីៗ នៃការកម្សាន្ដសប្បាយផ្សេងៗទៀតជាមួយមនុស្សជាទីស្រលាញ់របស់អស់លោកអ្នក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រូថិកតែងតែជឿជាក់ថា “ពួកយើងរីកចំរើនបាននៅពេលដែលយើងបានស្វែងយល់ពីពិភពខាងក្រៅដោយសេរី”។ ប្រូថិកនឹងការពារសុខភាពស្បែកអ្នក និងក្រុមគ្រួសារអ្នកប្រឆាំងនឹងបាក់តេរីអាក្រក់ទាំងឡាយ ដូច្នេះលោកអ្នកអាចស្វែងយល់ពីពិភពខាងក្រៅដោយគ្មានក្ដីបារម្ភ ដើម្បីទទួលបានការរីកចំរើនទៅមុខ។ ជាហេតុដែលក្រុមគ្រួសារ និងកូនៗអ្នក គឺមានការលើកទឹកចិត្តខ្ពស់ពីក្រុមហ៊ុនសាប៊ូដុសខ្លួនប្រូថិក ដើម្បីចូលរួមចុះឈ្មោះរត់ប្រណាំង។

តើអ្នកទាំងអស់គ្នាចូលចិត្ដការរត់ប្រណាំងបែបសប្បាយៗ ដើម្បីសុខភាពដែរ ឬទេ?

តោះអ៊ីចឹង! សូមអញ្ជើញចុះឈ្មោះចូលរួមការប្រកួតរត់ប្រណាំងដោយសេរីទាំងអស់គ្នា។

វិញ្ញាសារសម្រាប់ការចូលរួមការប្រកួតមាន២វិញ្ញាសារ គឺវិញ្ញាសារទី១ សម្រាប់លក្ខណៈគ្រួសារ (ចម្ងាយ ៣ គ.ម) និងវិញ្ញាសារទី២ សម្រាប់លក្ខណៈបុគ្គល (ចម្ងាយ ៥ គ.ម)។

កម្មវិធីរត់ប្រណាំង Protex Fun Run
កម្មវិធីរត់ប្រណាំង Protex Fun Run

សម្រាប់បេក្ខជនដែលបានចុះឈ្មោះប្រកួតនឹងទទួលបាន អាវយឺត កងពាក់ដៃប្រូថិក លេខកំណត់រយៈចម្ងាយការរត់ និងអាហារសម្រាន់ផងដែរ។

សូមបញ្ជាក់៖ អាវយឺត និងកងពាក់ដៃប្រូថិក មានចំនួនកំណត់ ហើយនឹងរៀបចំសម្រាប់អ្នក ដែលមាន វត្តមានមុនគេ។

ដើម្បីចុះឈ្មោះចូលរួមដោយសេរី សូមជ្រើសរើសវិធីងាយៗណាមួយក៏បានដូចខាងក្រោម៖       ១. ជម្រើសទី១៖ ចូលទៅកាន់ Link:  https://m.me/protexcambodiaofficial?ref=w8086467 
២. ជម្រើសទី២៖ ស្គែន QR Code
៣. ឬ ជម្រើសទី៣៖ចូលទៅកាន់ប្រអប់សារហ្វេសប៊ុករបស់ ProtexCambodiaOfficial

រង្វាន់សរុបសម្រាប់ការរត់ប្រណាំងទាំងពីរវិញ្ញាសារមានរហូតដល់ ៧,៤០០,០០០៛..!

វិញ្ញាសាទី១ (លក្ខណៈគ្រួសារ ៣ គ.ម)៖

● រង្វាន់លេខ១ ទទួលបាន ២,៤០០,០០០  ៛
● រង្វាន់លេខ២ ទទួលបាន ១,៤០០,០០ ៛
● រង្វាន់លេខ៣ ទទួលបាន ៦០០,០០០ ៛

វិញ្ញាសាទី ២ (លក្ខណៈបុគ្គល ៥ គ.ម)៖

● រង្វាន់លេខ ១  ទទួលបាន ១,២០០,០០០ ៛
● រង្វាន់លេខ២  ទទួលបាន ៨០០,០០០ ៛
● រង្វាន់លេខ៣ ទទួលបាន  ៤០០,០០០ ៛

លោកអ្នកមិនត្រឹមតែបានកម្សាន្ដសប្បាយជាមួយក្រុមគ្រួសារ និងមិត្ដភក្ដិប៉ុណ្ណោះទេ អ្វីដែលកាន់តែពិសេស លោកអ្នកនឹងជួបជាមួយការប្រគតន្ត្រីដោយផ្ទាល់ពីតារាចម្រៀង ក្រុមតូច Small World Small Band  នេនទុំ  DJ Maily  ក្រុមរាំ OMG និងកម្មវីធីសប្បាយៗជាច្រើនទៀត។ 

Protex ក៏មានការលេងហ្គេមប្រកួតថតរូបយករង្វាន់នៅលើគេហទំព័រហ្វេសប៊ុករបស់ Protex Cambodia និង រៀនថត (Rean Thort) ជាមួយលក្ខខណ្ឌងាយៗផងដែរ។សូមចូលទៅកាន់ Link នេះ https://bit.ly/35D83Jp

ដើម្បីចូលរួមលេងហេ្គមទាំងអស់គ្នា។ អ្នកឈ្នះរង្វាន់នឹងត្រូវបានជ្រើសរើសដោយរៀនថត (Rean Thort) និងក្រុមការងាររបស់ប្រូថិក ដោយធ្វើការប្រកាស២ដងមុនថ្ងៃរត់ប្រណាំង នៅថ្ងៃទី១១ ធ្នូ និង ១៨ ធ្នូ ដោយរៀនថត (Rean Thort)។ ការប្រគល់រង្វាន់សម្រាប់អ្នកឈ្នះនឹងធ្វើឡើងដោយផ្ទាល់នៅថ្ងៃរត់ប្រណាំង Protex Fun Run នៅកោះពេជ្រ៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T