នេះគឺជារូបភាពមួយ ធ្វើឡើងដោយជំនាញម្នាក់ ដែលគាត់ចង់បង្ហាញយើងរាល់គ្នានូវ របស់មួយដែលអាចអណ្ដែតលើខ្យល់បាន។

ហើយឧបករណ៍មួយនេះ ប្រិយមិត្តនឹងអាចធ្វើការសាកល្បងប្រើប្រាស់ នៅតាមផ្ទះ ឬ ទីកន្លែងធ្វើការ នាពេលឆាប់ៗខាងមុខនេះ វាមិនមែនជាមន្ដអាគមអ្វីមួយនោះទេ។ ឧបករណ៍ដ៏ថ្មីមួយនេះ រចនាឡើងដោយក្រុមហ៊ុន Kibadindesign ដែលបានបង្កើតនូវម៉ៅកំុព្យូទ័រ wireless ដែលមានឈ្មោះថា Bat។ ការរចនាមានពីរឧបករណ៍ គឺម៉ៅ និងប្រដាប់ទ្រាប់ម៉ៅ ដែលប្រើប្រាស់នូវកំលាំងមេដែក ដែលធ្វើឲ្យវាហោះលើខ្យល់បាន។ ម៉ៅកុំព្យូទ័រមួយនេះអាចហោះបានកំពស់ ៤០មីលីម៉ែត្រដោយខ្លួនវា និង១០មីលីម៉ែត្រនៅពេលដែលទ្រទំងន់ដៃរបស់យើង។ ឧបករណ៍មួយនេះ រចនាឡើងជាពិសេស ដើម្បីជួយឲ្យអ្នកប្រើប្រាស់ម៉ៅកំុព្យូរទ័រ ជៀសផុតពីការឈឺចាប់ប្រអប់ដៃ ម្រាមដៃ និងក.ដៃ។

ថ្វីបើឧបករណ៍នេះបានដាក់បង្ហាញជាលក្ខណៈសារធារណៈក្ដី តែវាកំពុងតែស្ថិតនៅក្នុងការពិសោធន៍នៅឡើយ វាមិនទាន់បានដាក់លក់នៅទីផ្សារនោះទេ តែនៅពេលដែលចេញលក់នៅតាមទីផ្សារ គឺវាមានពីរពណ៌សំរាប់ជ្រើសរើស ពណ៌ខ្មៅ និង ពណ៌ស។

តើប្រិយមិត្តយល់យ៉ាងណាចំពោះគំនិតច្នៃប្រឌិតថ្មីនេះ? បើមានប្រិយមិត្តចង់ប្រើប្រាសនោះ សូមរងចាំព្រោះវានឹងចេញលក់នៅទីផ្សារឆាប់ៗនេះ៖









កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]