ស៊ុតកោងល្អពេកហើយ! Man UTD មិនអាចឈ្នះយប់យិញ ធ្វើឲ្យគម្លាតពិន្ទុពីតំបន់កាត់ចោលត្រឹមតែ….. (មានវីដេអូ)

//s5.kh1.co/ca/ca3824925d012a5fa5a2b2d6a2105d253f035142.jpg
កីទ្បា

 ០២-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ Manchester United បានត្រឹមចែកគ្នាម្នាក់ ១ពិន្ទុជាមួយក្រុមភ្ញៀវ Aston Villa បន្ទាប់ពីប្រកួតស្មើគ្នា ២ទល់នឹង២ នៅក្នុងការប្រកួតសប្ដាហ៍ទី១៤ ក្របខណ្ឌ Premier League កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Man UTD និង Aston Villa
ការប្រកួតរវាង Man UTD និង Aston Villa

Aston Villa ជាអ្នកបើកការនាំមុខមុនទៅលើ Man UTD នៅនាទីទី១១ តាមរយៈការស៊ុតបាល់កោងយ៉ាងល្អរបស់កីឡាករ Jack Grealish។ យ៉ាងណា មុននឹងបញ្ចប់វគ្គទី១ នៅនាទីទី៤២ Man UTD បានតាមស្មើវិញដោយការធ្វើឲ្យបាល់ចូលទីខ្លួនឯងរបស់ខ្សែការពារ Aston Villa កីឡាករ Tom Heaton។

ចូលដល់វគ្គទី២ នៅនាទីទី៦៤ Man UTD ជាអ្នកបើកការនាំមុខមុនម្ដងដោយការតែតបាល់បញ្ចូលទីរបស់កីឡាករ Victor Lindelof។ ប៉ុន្តែបានត្រឹមតែ ២នាទី Aston បានវាយបកតាមស្មើវិញដោយការស៊ុតរបស់កីឡាករ Tyrone Mings នៅនាទីទី៦៦។ លទ្ធផលបញ្ចប់ការប្រកួតទាំង២វគ្គ Man UTD និង Aston Villa ស្មើគ្នា ២-២។

ការប្រកួតរវាង Man UTD និង Aston Villa
ការប្រកួតរវាង Man UTD និង Aston Villa

នៅក្នុងការប្រកួតនោះ ក្រុមរបស់លោក Ole Gunnar Solskajer មានការសម្រុកខ្លាំងមែនទែនដោយអាចគ្រប់គ្រងបាល់ដល់ទៅ៦៣% និងមានឱកាសស៊ុត១៦លើក ចំគោលដៅ៦លើក និងខុសគោលដៅ១០លើក។

ក្រោយទទួលបាន ១ពិន្ទុពីការប្រកួតនោះធ្វើឲ្យ Man UTD កំពុងឈរនៅលេខ៩ ក្នុងតារាងចំណាត់ថ្នាក់ Premier League ដោយលេង១៤ប្រកួត ឈ្នះ៤ ស្មើ៦ និងចាញ់៤ មាន១៨ពិន្ទុ និងមានគម្លាតពីតំបន់កាត់ចោលតែ ៦ពិន្ទុប៉ុណ្ណោះ ដែលនេះបានធ្វើឲ្យតំណែងរបស់អ្នកចាត់ការទូទៅលោក Ole កំពុងតែមានកម្ដៅ៕

តារាងចំណាត់ថ្នាក់ក្របខណ្ឌ Premier League
តារាងចំណាត់ថ្នាក់ក្របខណ្ឌ Premier League
សូមទស្សនាវីដេអូ Highlight នៅខាងក្រោម៖   
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T