នៅ Premier League ដេញគ្រូ១ទៀតហើយ! អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញលោក Sanchez Flores ត្រូវបានក្លិប Watford បណ្ដេញចេញ ក្រោយដឹកនាំក្រុមបាន៣ខែ

//s5.kh1.co/46/46493d6f369ebb9749b635a3e7d7d0f3a1286949.jpg
កីទ្បា

 ០២-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្លិប Watford បានបណ្ដេញគ្រូបង្វឹកចេញជាលើកទីពីរក្នុងរដូវកាលនេះ ដោយកាលពីម្សិលមិញ ក្លិបបានសម្រេចបណ្ដេញអ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញ លោក Quique Sanchez Flores ក្រោយកាន់ដំណែងបានរយៈពេល ៨៥ថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Quique Sanchez Flores
  លោក Quique Sanchez Flores

ក្លិប Watford បានសម្រេចចិត្តចែកផ្លូវជាមួយគ្រូបង្វឹកវ័យ៥៤ឆ្នាំរូបនេះ បន្ទាប់ពីលោកដឹកនាំក្រុមរងបរាជ័យក្រោមថ្វីជើងក្រុម Southampton ២-១ ក្នុងក្របខណ្ឌ​ Premier League កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។

នេះជាលើកទីពីរហើយដែលលោក Sanchez Flores ត្រូវបានក្លិប Watford បណ្ដេញចេញ ដោយលោកធ្លាប់ដឹកនាំក្រុមមួយនេះ រយៈពេល១ឆ្នាំកាលពីឆ្នាំ២០១៥-២០១៦ ចំណែកឯរដូវកាលនេះ លោកត្រូវបានក្លិបអញ្ជើញមកដឹកនាំវិញជំនួសលោក Javi Gracia ដែលដឹកនាំក្រុមចាប់ផ្ដើមរដូវកាលមិនបានល្អ។

  លោក Quique Sanchez Flores
  លោក Quique Sanchez Flores

យ៉ាងណាមិញលោក Sanchez Flores នៅតែមិនមានលទ្ធភាពក្នុងការជួយស្រោចស្រង់ក្រុម Watford បាន ដោយអំឡុងពេល១០ប្រកួតដែលលោកដឹកនាំ លោកស្វែងរកជ័យជម្នះឲ្យក្រុមបានតែ១ដងគត់។

គួរបញ្ជាក់ផងដែរថាបច្ចុប្បន្ន ក្រុម Watford កំពុងឈរបាតតារាង ដោយមានត្រឹម៨ពិន្ទុក្នុងដៃ គិតត្រឹម១៤សប្ដាហ៍កន្លងទៅនេះក្នុងក្របខណ្ឌ Premier League ដោយឈ្នះ១ដង ស្មើ៥ដង និងចាញ់៨ដង៕

តារាង Premier League 
តារាង Premier League 

ប្រភពtheguardian

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T