ចិន៖ ថ្មីៗនេះលោកយាយជាអ្នកសុំទានម្នាក់នៅឯទីក្រុងប៉េកាំង ប្រទេសចិន បានប្រើប្រាស់ដូដ QR របស់ WeChat Pay ដើម្បីឲ្យអ្នកដំណើរវេរលុយតាមរយៈកូដនោះ។ សម្រាប់វិធីនេះដែរ ត្រូវធ្វើឡើងសម្រាប់តែអ្នកដំណើរណាដែលព្យាយាមដោះសារថា គ្មានលុយរាយប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមគណនីហ្វេសប៊ុកឈ្មោះ Fazil Irwan បានបង្ហោះរូបភាពមួយសន្លឹក កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ ដោយសរសេរថា៖
«ខ្ញុំនិងមិត្តភក្ដិមួយក្រុម បានទៅទទួលទានអាហារពេលល្ងាចជាមួយគ្នានៅភោជនីយដ្ឋានមួយកន្លែង។ ខណៈពេលកំពុងធ្វើដំណើរដោយថ្មើរជើង ស្រាប់តែមានលោកយាយម្នាក់បានស្ទាក់សុំលុយពីមិត្តភក្ដិស្រីរបស់ខ្ញុំ។ ដំបូងឡើយ នាងបានប្រាប់ថា គ្មានលុយរាយនោះទេ ហើយលោកយាយបានបង្ហាញកូដ QR រួចនិយាយថា “មិនអីទេ អាចវេរលុយតាមរយៈ WeChat Pay បាន”។»
ក្រោយពីរឿងរ៉ាវខាងនេះមានភាពល្បីល្បាញពាសពេញបណ្ដាញសង្គមរួចមក បានធ្វើឲ្យមហាជនជាច្រើនហួសចិត្ត និងអស់សំណើចយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះ ក៏មានមតិមួយចំនួនបាននិយាយបែបលេងសើចថា អ្នកសុំទាននៅក្នុងប្រទេសចិនកំពុងមានភាពជឿនលឿន៕
សូមទស្សនារូបភាពខាងក្រោម៖

