អូស្ត្រាលីនឹងដាក់កាមេរ៉ាតាមដាន អ្នកដែលប្រើប្រាស់ទូរសព្ទពេលកំពុងបើកបរ

//s5.kh1.co/42/42e492b1b37fe5c78f65adc1d1e244ecbba93ea5.jpg
បច្ចេកវិទ្យា

 ០២-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អូស្ត្រាលី៖ កាលពីថ្ងៃអាទិត្យម្សិលមិញ នៅរដ្ឋ New South Wales នៃប្រទេសអូស្ត្រាលីបានតម្លើងកាមេរ៉ាដែលមានសមត្ថភាពខ្ពស់អាចដានដានសកម្មភាពអ្នកដែលប្រើប្រាស់ទូរសព្ទពេលកំពុងបើកបរបាន។ លោក Andrew Constance​ ដែលជាមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា វាជាបច្ចេកវិទ្យាកាមេរ៉ាដំបូងបំផុតដែលអាចចាប់បានអ្នកដែលប្រើទូរសព្ទខុសច្បាប់។ កាមេរ៉ាទាំងនេះបានប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីឃ្លាំមើលរាល់សកម្មភាពទាំងឡាយរបស់អ្នកបើកបរជាពិសេសការប្រើប្រាស់ទូរសព្ទតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពដែលចាប់បានដោយកាមេរ៉ា AI
រូបភាពដែលចាប់បានដោយកាមេរ៉ា AI

រូបភាពដែលចាប់បាននឹងត្រូវបានត្រួតពិនិត្យមើលដោយមន្ត្រីថ្នាក់ជំនាញ ហើយរូបភាពទាំងនោះនឹងត្រូវបានគ្រប់គ្រងនិងរក្សាទុក។ ប្រហែល៣ឆ្នាំខាងមុខកាមេរ៉ា ៤៥គ្រឿងទៀតនឹងត្រូវបានតម្លើងពេញទាំងរដ្ឋនេះតែម្ដង ហើយចំពោះទីតាំងវិញគឺមិនត្រូវបានបង្ហើបឲ្យដឹង និងមិនមានស្លាកសញ្ញាព្រមាននៅក្បែរកាមេរ៉ាទាំងនោះទេ។ បីខែដំបូងអ្នកបើកបរល្មើសច្បាប់ដែលចាប់បានដោយកាំមេរ៉ានឹងទទួលលិខិតព្រមាន បន្ទាប់មកបើនៅតែប្រឆាំងនឹងត្រូវពិន័យជាប្រាក់ ៣៤០ដុល្លារ ឬ៤៥៧ដុល្លារ ចំពោះការល្មើសច្បាប់ក្នុងតំបន់មានសាលារៀន។

កាមេរ៉ា​ AI តាមដានអ្នកប្រើប្រាស់ទូរសព្ទពេលកំពុងបើកបរ
កាមេរ៉ា​ AI តាមដានអ្នកប្រើប្រាស់ទូរសព្ទពេលកំពុងបើកបរ

ការទទួលទូរសព្ទមិនខុសច្បាប់លុះត្រាណាតែអ្នកបើកបរប្រើប្រាស់កាស។ ចំពោះការតេជាវីដេអូ ប្រើប្រាស់បណ្ដាញសង្គម ថតរូបភាព ឬចាក់បទចម្រៀងពេលកំពុងប្រើយានយន្តដែលមិនខុសច្បាប់លុះត្រាណាតែអ្នកបើកបរបានចតយានជំនិះរបស់ខ្លួនក្រៅពីផ្លូវដែលកំពុងធ្វើចរាចរណ៍៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T