ក្រុមហ៊ុន Asian Beauty Hair Club បើកសម្ពោធសាលាបណ្តុះបណ្តាលផ្នែកសក់ និងសម្ផស្ស ប្រកបដោយជំនាញច្បាស់លាស់!

//s5.kh1.co/25/25a291c60d59c2f7916967bb1c15d0698db3d1aa.jpg
សង្គម

 ០២-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រុមហ៊ុន Asian Beauty Hair Club (ABHC) បានបើកសម្ពោធជាផ្លូវការនូវសាលា បណ្តុះបណ្តាលវិជ្ជាជីវៈ  ផ្នែកសក់ សម្ផស្ស ផ្គត់ផ្គង់ផលិតផល និងសម្ភារៈផ្សេងៗរបស់ខ្លួនដំបូងនៅកម្ពុជា ដើម្បីចែករំលែកចំណេះដឹងដល់យុវជនឲ្យមានជំនាញបច្ចេកទេសច្បាស់លាស់ក្នុងការប្រកបរបរក្នុងពេលបច្ចុប្បន្ននេះ ពោរពេញទៅដោយភាពជឿជាក់  និងមានជំនាញច្បាស់លាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ម្សិលមិញនេះ ក្រុមហ៊ុន ABHC បានសម្ពោធជាផ្លូវការដោយមានការចូលរួមជាអធិបតីភាពពីលោក ហ៊ីង ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រុមហ៊ុនដៃគូជាង ៤០ ក្រុមហ៊ុន ទាំងក្រុមហ៊ុន Herkel Thailand ក្រុមហ៊ុនឯកជន ក៏បានចូលរួមសហការជាមួយអង្គការដើម្បីភាពញញឹម ជាពិសេសជួយដល់សាលាបង្រៀនកាត់សក់របស់វិទ្យាស្ថាន ប៉េ អេស អឺ ដែលជាសកម្មភាពរបស់អង្គការ ដើម្បីភាពញញឹមនៃកុមារ ដោយថ្ងៃនេះមានការចូលរួមពីសិស្សចំនួនជាង ៥០នាក់ និងលោកគ្រូអ្នកគ្រូ និងថ្នាក់ដឹកនាំរបស់វិទ្យាស្ថាន និងអង្គការ ប៉េ អេស អឺ សរុបប្រមាណជាជាង ២០០នាក់ផងដែរ។

ពិធីបើកសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុន Asian Beauty Hair Club
ពិធីបើកសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុន Asian Beauty Hair Club

លោក ហ៊ីង ស៊ីដេត អគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ជាក់ក្នុងពិធីសម្ពោធនេះថា៖ 

“ការដាក់សម្ពោធដាក់ឲ្យដំណើរការ នៃសាលាបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិស័យសក់ និងសម្ផស្ស គឺវាពិតជាមានសារៈសំខាន់ណាស់ដល់យុវជន និងប្រជាពលរដ្ឋកម្ពុជាទាំងមូល ហើយយុវជនអាចជ្រើសរើសសាលានេះសម្រាប់សិក្សាពីជំនាញល្អៗ ព្រោះថាសាលាបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិស័យសក់ និងសម្ផស្សនេះប្រកបដោយជំនាញច្បាស់លាស់ និងវិជ្ជាជីវៈត្រឹមត្រូវ”។

ពិធីបើកសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុន Asian Beauty Hair Club
ពិធីបើកសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុន Asian Beauty Hair Club

លោក ហ៊ីង ស៊ីដេត បានបញ្ជាក់ថា៖ 

“ការបង្កើតសាលាបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិស័យសក់ និងសម្ផស្សនេះ គឺជាការចូលរួមចំណែកមួយក្នុងវិស័យអភិវឌ្ឍលើធនធានមនុស្សមួយចំណែកដែលនៅក្នុងប្រទេសកម្ពុជា ហើយស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដែលផ្ដោតសំខាន់លើវិស័យអភិវឌ្ឍលើធនធានមនុស្សនេះផងដែរ ហើយចំពោះវត្តមានរបស់សាលានេះក៏ជាកត្តាមួយដែលបានជម្រុញលើវិស័យធនធានមនុស្សស្របតាមរាជរដ្ឋាភិបាលថែមទៀតផង”។

ពិធីបើកសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុន Asian Beauty Hair Club
ពិធីបើកសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុន Asian Beauty Hair Club

លោក ឡាប វិបុល សមាជិកស្ថាបនិក និងជាអ្នកគ្រប់គ្រងក្រុមហ៊ុន Asian Beauty Hair Club បានថ្លែងថា៖ 

“ដោយមានការពង្រីកនូវសក្តានុពលនៃសេវាកម្មសាឡន ដែលទាមទាឲ្យមានការផ្គត់ផ្គង់នូវធនធានមនុស្ស និងផលិតផលដែលចាំបាច់សម្រាប់ការផ្តល់ជូនដល់អតិថិជន ជាមួយបរិបទដ៏ទាក់ទាញនេះក្រុមហ៊ុន អេប៊ីអេចស៊ី ឯក(ABHC Co.LTD) បានសម្រេចដាក់ទុនវិនិយោគក្នុងការបង្កើតសាលាបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិស័យសក់ សម្ផស្ស ផ្គត់ផ្គង់ផ្តលិតផល និងសម្ភារៈសម្រាប់សាឡនដែលមានគុណភាពជុំវិញ th Schwarzkopf Professional, Zotos Professional, Joico, Mitzutani, ghd.... garcia ផលសម្ផស្សផ្សេងៗទៀត”។

លោកបានបន្តថា៖ 

“ជាងនេះទៀតក្រុមហ៊ុន Asian Beauty Hair Club ( ABHC) នឹងធ្វើការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការរៀបចំឲ្យការបណ្តុះបណ្ដាលរបស់សាលា ដែលមានស្តង់ដារអឺរ៉ុបមួយនេះ ឲ្យត្រូវតាមប្រព័ន្ធគុណវឌ្ឍនរបស់កម្ពុជា និងប្រព័ន្ធគុណវឌ្ឍនកម្រិតតំបន់ អាជីពជាងសក់ដែលកំពុងបម្រើការងារក្នុងវិស័យនេះ និងអ្នកដែលចាប់អារម្មណ៏ចង់ប្រកបមុខរបរក្នុងវិស័យនេះ។ ជាមួយការរីកចម្រើនវិស័យសក់ និងសម្ផស្សមួយរយៈពេលចុងក្រោយនេះ បានធ្វើឲ្យមានការប្រែប្រួលក្នុងការចាប់អារម្មណ៍របស់ប្រជាជនកម្ពុជាទៅលើតម្រូវការសម្រស់ដែលប្រកបដោយគុណភាពទាំងសេវាកម្មនិងផលិតផល។ លោកបាន សម្ដែងក្ដីរីករាយដែលបានបង្កើតសាលានេះឡើង ក្នុងគោលបំណងជួយដល់ក្មេងៗឲ្យមាន ជំនាញច្បាស់លាស់តាមរយៈការបង្រៀន ទាំងរយៈពេលខ្លី និងរយៈពេលវែង។ ហើយលោក ក៏បានប្រកាសជួយដល់សិស្សក្រីក្រនៃអង្គការ PSE (ប៉េ អេស អឺ) ដើម្បីផ្ដល់ឱកាសឲ្យពួកគេទទួលបានសិក្សា និងការងារដើម្បី វិវត្តន៍ក្លាយជាជាងជំនាញជាមួយឱកាសបន្ដការសិក្សាស្ដង់ដារអន្ដរជាតិទៀតផង”។

ពិធីបើកសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុន Asian Beauty Hair Club
ពិធីបើកសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុន Asian Beauty Hair Club
ពិធីបើកសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុន Asian Beauty Hair Club
ពិធីបើកសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុន Asian Beauty Hair Club

សូមបញ្ជាក់ផងដែរថា សាលារៀនរយៈពេលវែងមានឈ្មោះថា L'I.C.É Serge Comtesse ហើយសាលារៀន TW:inugiinm8 Ask Academy Schwarzkopf Professional. សាលារៀននឹងចាប់ដំណើរការជាផ្លូវការពីថ្ងៃព្រហស្បតិ៍ ៨កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ដែលត្រូវថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ នេះតទៅ សម្រាប់ព័ត៌មានលម្អិតអំពីសាលាអាចទំនាក់ទំនងតាម ០៧៨ ៣០១ ១១៩/០៩៨ ៣០១ ១១៩ ផងដែរ៕

ពិធីបើកសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុន Asian Beauty Hair Club
ពិធីបើកសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុន Asian Beauty Hair Club
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T