គ្រាន់តែបង្ហោះរូបគាំទ្រ J.Y.Park សោះ Sunmi ត្រូវហ្វេនចុច Unfollow មិនចេះតិច

//s5.kh1.co/6e/6e06819a969874dde4e842366413bd29fe41386c.jpg
តារា & កម្សាន្ដ

 ០១-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០១៩ តារាចម្រៀងទោលល្បីឈ្មោះអតីតសមាជិកក្រុមចម្រៀង របស់ផលិតកម្ម JYP គឺ Sunmi ថ្មីៗនេះបានបង្ហោះរូបថតរបស់ Park Jinyoung អ្នកគ្រប់គ្រងផលិតកម្ម JYP ដើម្បីជាការគាំទ្រ ដល់ការវិលត្រលប់មកវិញ នូវអាល់ប៊ុមចម្រៀងថ្មីរបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែបែរជាមានរឿង គួរឲ្យនឹកស្មានមិនដល់មួយ បានកើតឡើង បន្ទាប់ពី Sunmi បានបង្ហោះរូបភាពម្ចាស់ផលិតកម្មចាស់រូបនេះ ដោយនាងត្រូវបានហ្វេនៗជាច្រើនចុច Unfollow នៅក្នុង Instagram ដោយមិនដឹងពីមូលហេតុ។

ប៉ុន្មានម៉ោងក្រោយមក Sunmi បានបញ្ចេញមតិ នៅលើរូបភាពរបស់ខ្លួនថា នាងបានបាត់បង់អ្នកគាំទ្រជាច្រើនរយនាក់ នៅក្នុង Instagram បន្ទាប់ពីបង្ហោះរូបនេះ ប៉ុន្តែនាងមិនមានការភ័យខ្លាច ក្នុងការបាត់បង់នោះឡើយ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយឡើយដែល Sunmi បង្ហាញការគាំទ្រចំពោះអតីតផលិតកម្ម ដែលខ្លួនធ្លាប់ជ្រកកោនមួយនេះ។

ខ្លួននាងផ្ទាល់ ក៏ធ្លាប់បានស្គាល់លោក Park Jinyoung តាំងពីនៅក្មេងៗមកម្ល៉េះ ដូច្នេះហើយគ្មានអ្នកណាអាចបញ្ឈប់មិត្តភាពរបស់នាង និងក្រុមការងារ នៅក្នុងផលិតកម្មចាស់មួយនេះបានឡើយ៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Sunmi
រូបភាព Sunmi
រូបភាព Sunmi
រូបភាព Sunmi
រូបភាព Sunmi
រូបភាព Sunmi
រូបភាព J.Y.Park
រូបភាព J.Y.Park
រូបភាព J.Y.Park
រូបភាព J.Y.Park
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T