មុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ ត្រូវនគរបាលចាប់វាយខ្នោះរួមជាមួយថ្នាំ ១០កញ្ចប់ នៅខណ្ឌពោធិ៍សែនជ័យ

//s5.kh1.co/7a/7ad2793fbf8731db124aa1ac1c925dfb6c4681a3.jpg
សង្គម

 ០១-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

(ភ្នំពេញ)៖ ជនសង្ស័យម្នាក់នៅក្នុងមូលដ្ឋានជួញដូរគ្រឿងញៀនដ៏សកម្ម ត្រូវបានកម្លាំងនគរបាល នៃអធិការរដ្ឋានខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួន និងរឹបអូសថ្នាំប្រភេទម៉ាទឹកកកចំនួន ១០ កញ្ចប់ធំតូចផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការចាប់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងនៅយប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើផ្លូវបេតុងមុខរោងចក្រប៊េរី ភូមិជម្ពូវ័នសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ផេង សំនាង អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិត្រពាំងយ៉ាប់ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលបានឲ្យដឹងថា កម្លាំងនគរបាលបានកំពុងល្បាតនៅក្នុងមូលដ្ឋានដើម្បីរក្សារការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ស្រាប់តែឃើញជនសង្ស័យខាងកំពុងឈលក់ធ្វើសកម្មភាព លក់ដូរគ្រឿងញៀន នៅលើផ្លូវបេតុងខាងក៏ធ្វើការឃាត់ខ្លួន ដើម្បីធ្វើការត្រួតពិនិត្យក៏បានប្រទះឃើញក្រាមសថ្លាចំនួន ១០កញ្ចប់ ធំ ១កញ្ចប់ តូចចំនួន ៩កញ្ចប់ ទើបកម្លាំងសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនភ្លាមៗតែម្តង។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយនិងគ្រឿងញៀន ត្រូវបានបញ្ជូនមកកាន់ផ្នែកជំនាញគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

https://s5.kh1.co/__image/w=650,h=488,q=100/7f/7ffa17a55fae2b2e3634d0ad758dba78efccd3dc.jpg
https://s5.kh1.co/__image/w=650,h=488,q=100/69/69bffb812de61a825e5d0b45d18945662acddc63.jpg
https://s5.kh1.co/__image/w=650,h=661,q=100/48/4803e7874482196489396fbc5e300347e94ca5b8.jpg
https://s5.kh1.co/__image/w=650,h=488,q=100/b8/b827b11051d1963519749185a166a95830e54d6c.jpg

ប្រភពfreshnews

Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T