WARNING: Dangerous incident. Viewer discretion is advised.

ប៉ាណាម៉ា៖ ថ្មីៗនេះបុរសម្នាក់នៅឯទីក្រុង San Miguelito បានលោតចូលទឹកជួយសង្គ្រោះឆ្កែរបស់គាត់ ខណៈពេលទឹកកំពុងហូរខ្លាំង។

ប្រភពបានឲ្យដឹងថា បុរសរូបនោះមានឈ្មោះថា Manuel Calderon អាយុ៣៥ឆ្នាំ ហើយសព្វថ្ងៃនេះ គាត់មានអាជីពជាអ្នកលក់បន្លែ។

យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា នៅក្នុងថ្ងៃកើតហេតុ លោក Calderon បានដើរឆ្លងកាត់ក្បែរទន្លេ Sinai។ ដោយសារតែភ្លៀងខ្លាំងពេក ធ្វើឲ្យបាក់ច្រាំងទន្លេ បណ្ដាលឲ្យឆ្កែចិញ្ចឹមមួយក្បាលរបស់គាត់ រអិលធ្លាក់ចូលទៅក្នុងទឹក។ ភ្លាមៗនោះ គាត់បានស្ទុះលោតចូលទៅក្នុងទឹក យ៉ាងប្រញាប់ប្រញាល់ដើម្បីជួយសង្គ្រោះឆ្កែ ដោយមិនគិតពីគ្រោះថ្នាក់។ គាត់បានហែលតាមពីក្រោយឆ្កែ ហើយទីបំផុតគាត់ក៏អាចចាប់វាបាន បន្ទាប់ពីវាទើជាប់នឹងច្រាំង។

លោក Calderon បាននិយាយប្រាប់សារព័ត៌មានថា៖

ប្រភពបានបន្ដថា លោក Calderon ជាក្មេងកំព្រាដែលឪពុកម្ដាយបោះបង់ចោលតាំងពីក្មេង ហើយគាត់បានធំលូតលាស់ដោយខ្លួនឯង។ គាត់ក៏បានចូលជាសមាជិកជាមួយនឹងនាយកដ្ឋានសុខុមាលភាពសត្វផងដែរ។

ក្រោយពីវីដេអូនេះល្បីល្បាញនៅលើបណ្ដាញអ៊ិនធើណែតរួចមក មានមហាជនជាច្រើនបានកោតសរសើរនឹងភាពក្លាហានរបស់លោក Calderon ដែលហ៊ានប្ដូរជីវិតជួយសង្គ្រោះឆ្កែ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ឆ្កែរបស់លោក Calderon 
Brave dog owner immediately jumps into river to save his dog
They are safe
លោក Calderon និងឆ្កែរបស់គាត់ 
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]