អបអរសាទរ! កម្ពុជា ឡើងទៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាស លើប្រភេទកីឡា Arnis មុននេះបន្តិច

//s5.kh1.co/13/13f3f52030214096354c1aa49b2a4cf2c8d0bfec.jpg
កីទ្បា

 ០១-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ហ្វីលីពីន៖ កីឡាករកម្ពុជា យ៉ុង ម៉េងលី កក់បានមេដាយប្រាក់ ១គ្រឿងក្នុងដៃរួចជាស្រេច បន្ទាប់ពីយកឈ្នះកីឡាករមីយ៉ាន់ម៉ា Thet Niang Oo ក្នុងការប្រកួតប្រភេទកីឡា Arnis ប្រភេទទម្ងន់ ៦០គីឡូក្រាម នៅក្នុងការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព: Cambodia SEA GAMES 2023
រូបភាព: Cambodia SEA GAMES 2023

សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រដើម្បីដណ្ដើមមេដាយមាស យ៉ុង ម៉េងលី បានឡើងទៅរង់ចាំបេក្ខភាពមួយរូបផ្សេងទៀតរវាងម្ចាស់ផ្ទះហ្វីលីពីន ឬវៀតណាម។

គួរឲ្យដឹងដែរថា ប្រភេទកីឡា Arnis នេះគឺប្រភេទកីឡាគុនដំបងមួយរបស់ប្រទេសហ្វីលីពីន ដែលមានលក្ខណៈប្រហាក់ប្រហែលទៅនឹងក្បាច់គុនល្បុកត្តោរបស់កម្ពុជា៕

រូបភាព: Cambodia SEA GAMES 2023
រូបភាព: Cambodia SEA GAMES 2023
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T