ធ្ងន់វ៉ាលីបន្តិចហើយ! ឆ្នាំនេះ BTS យកពានពីកម្មវិធី MMA ទៅផ្ទះដល់ទៅ ៨ពានម្នាក់ឯង

//s5.kh1.co/41/41e9c623a8487574611bb66642ae3e77d32dd04e.jpg
តារា & កម្សាន្ដ

 ០១-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ កាលពីរាត្រីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ គឺជាយប់ដ៏ពិសេសមួយ​ ដែលក្រុមការងារ Melon Music Awards បានរៀបចំកម្មវិធីប្រគល់ពានរង្វាន់ Melon Music សម្រាប់ឆ្នាំ ២០១៩ ជូនទៅកាន់ក្រុមចម្រៀង Kpop ល្បីៗ។ កម្មវិធីនេះត្រូវបានធ្វើឡើង នៅឯ Gocheok Sky Dome ក្នុងទីក្រុងសេអ៊ូលផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីលើការប្រគល់រង្វាន់ដល់តារាៗ អ្នកគាំទ្រក៏បានទស្សនាការសម្ដែងដ៏អស្ចារ្យ របស់តារាល្បីៗទាំងនោះដោយផ្ទាល់ផងដែរ។

ក្នុងចំណោមតារាៗដែលបានចូលរួម BTS គឺជាក្រុមចម្រៀង ដែលទទួលបានពានរង្វាន់ច្រើនជាងគេ នៅក្នុងរាត្រីនោះ។

គួរបញ្ជាក់ផងដែរថា ពានរង្វាន់ Netizen's Favourite Artist ពានរង្វាន់ Best Dance Track (Male) ពានរង្វាន់ Top 10 និងពានរង្វាន់ Kakao Hot Star របស់ MMA ឆ្នាំនេះ គឺបានទៅលើ BTS។ ចំណែកឯពានរង្វាន់ Daesang ធំៗប្រចាំឆ្នាំ ក៏ត្រូវបានកំលោះទាំង៧ ប្រមូលយកមកផ្ទះទាំងអស់គ្មានសល់ផងដែរ។

Daesang ទាំង៤ នៅក្នុងឆ្នាំនេះមានរួមមាន ពានរង្វាន់សិល្បករប្រចាំឆ្នាំ Artist of the Year ពានរង្វាន់អាល់ប៊ុមប្រចាំឆ្នាំ Album of the Year (សម្រាប់អាល់ប៊ុម Map of the Soul: Persona) ពានរង្វាន់បទចម្រៀងប្រចាំឆ្នាំ Song of the Year (សម្រាប់បទ Boy With Luv) និងពានរង្វាន់កំណត់ត្រាប្រចាំឆ្នាំ Record of the Year៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T