ក្បាលគេច្បាស់ណាស់! Van Dijk តែត២គ្រាប់ជួយ Liverpool បន្តភាពមិនទានចាញ់ និងឈរកំពូលតារាង (មានវីដេអូ)

//s5.kh1.co/d8/d8d24f7d853ab16a0aa0665ce93e345111a50636.jpg
កីទ្បា

 ០១-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្រុមជើងឯករងឆ្នាំចាស់ Liverpool បានបន្តភាពមិនទាន់ស្គាល់ពាក្យថាចាញ់របស់ខ្លួនក្នុងរដូវកាលនេះ បន្ទាប់ពីយកឈ្នះ Brighton កាលពីយប់មិញដោយលទ្ធផល ២ទល់នឹង១ ក្នុងការប្រកួតសប្ដាហួទី១៤ នៅកីឡដ្ឋាន Anfield។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងវគ្គទី១ ហង្សក្រហមបាននាំមុខមុន ២-០ ដោយគ្រាប់បាល់ ២គ្រាប់នោះធ្វើបានសម្រេចដោយខ្សែការពារ Virgil Van Dijk ទាំង២គ្រាប់តែម្ដង នៅនាទីទី១៨ និង២៤ តាមរយៈការតែតបញ្ចូលទីយ៉ាងល្អ។

 Virgil Van Dijk អបអរគ្រាប់បាល់
 Virgil Van Dijk អបអរគ្រាប់បាល់

យ៉ាងណាមិញចូលដល់វគ្គទី២ នៅនាទីទី៧៦ អ្នកចាំទីរបស់ Liverpool កីឡាករ Alisson បានទទួលកាតក្រហម បន្ទាប់ពីបង្កកំហុសដោយឡើងផុតប្រអប់គ្រោះថ្នាក់ និងត្រូវបាល់ប៉ះដៃ។ ក្រោយ Alisson បានបណ្ដេញចេញ Brighton បានរកបាន ១គ្រាប់វិញដោយការស៊ុតរបស់ Lewis Dunk។

Alisson បង្កកំហុស
Alisson បង្កកំហុស

ក្រោយទទួល ៣ពិន្ទុពីការប្រកួតនេះក្រុមរបស់លោក Klopp បានបន្តឈរនៅកំពូលតារាង ក្រោយ ១៤ប្រកួត ឈ្នះ១៣ និងស្មើ១ មាន ៤០ពិន្ទុ ដែលដាច់ពិន្ទុពីក្រុមជើងឯកឆ្នាំចាស់ Manchester City ដល់ទៅ១១ពិន្ទុ៕

តារាងចំណាត់ថ្នាក់ Premier League
តារាងចំណាត់ថ្នាក់ Premier League
សូមទស្សនាវីដេអូ Highlight នៅខាងក្រោម៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T