ក្រសួងធនធានទឹក ជូនដំណឹងពីអាកាសធាតុចុះត្រជាក់នៅកម្ពុជា ដោយខេត្តមួយចំនួន ត្រជាក់ដល់១៦អង្សាសេ, សូមប្រជាពលរដ្ឋជាពិសេសវីរកងទ័ព តាមព្រំដែនប្រុងប្រយ័ត្ន !

//s5.kh1.co/f0/f010ab122bf79f6c04ce705b4ec8cf0fb8b9e440.jpg
សង្គម

 ០១-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងដោយបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានលើស្ថានភាពអាកាសធាតុជាប្រចាំទាំងក្នុងតំបន់ និងដោយឡែកសម្រាប់កម្ពុជា ក្រសួងសូមជូនដំណឹង ដល់សាធារណជនឲ្យបានជ្រាបថា ដោយសារឥទ្ធិពលនៃការធ្លាក់ចុះជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន គួបផ្សំនឹងខ្យល់មូសុងឦសានខ្លាំង បាន និងកំពុងមានឥទ្ធិពលជាបន្តបន្ទាប់មកលើកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ថានភាពអាកាសធាតុបែបនេះ នឹងធ្វើឲ្យបណ្តារាជធានីខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ចុះត្រជាក់ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី ៥-៩ ខែធ្នូ ឆ្នាំ២០១៩ ក្នុងនោះមាន៖

១៖ ខេត្តឧត្តរមានជ័យ ព្រះវិហារ ប៉ៃលិន ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី សីតុណ្ហភាពអប្បបរមា មានពី ១៦-១៨°C និងសីតុណ្ហភាពអតិបរមា មានពី២៥-២៧°C។

២៖ ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ក្រចេះ និងខេត្តកោះកុង សីតុណ្ហភាពអប្បបរមាមានពី ១៨-២០°C និងសីតុណ្ហភាពអតិបរមា មានពី២៦-២៨°C ។

៣៖ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀង សីតុណ្ហភាពអប្បបរមាមានពី ២១-២៣°C និងសីតុណ្ហភាពអតិបរមា មានពី ២៦-២៨°C ។

៤- ខេត្តតាកែវ កែប កំពត និងខេត្តព្រះសីហនុសីតុណ្ហភាពអប្បបរមាមានពី ២២-២៤°C និងសីតុណ្ហភាពអតិបរមា មានពី ២៧-២៩°C ។

យោងលើស្ថានភាពធាតុអាកាសនេះ ក្រសួងធនធានទឹក អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសវីរកងទ័ពដែលឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន សូមមេត្តាប្រុងប្រយ័ត្ន បង្ការ និងថែរក្សាសុខភាពពីធាតុអាកាសចុះត្រជាក់នេះ៕

https://s5.kh1.co/__image/w=650,h=1220,q=100/21/21472162d99f95efa304d17360cb168d6a96e9db.jpg

ប្រភពfreshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T