មិនទៅណាឆ្ងាយJin ជាប់ឈ្មោះជាMr Worldwide Handsome ជាថ្មីក្នុងឆ្នាំ២០១៩នេះ

//s5.kh1.co/3d/3dad2d56149be94c6f1fa662a5421c74507a3505.jpg
តារា & កម្សាន្ដ

 ០១-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ អ្នក​គាំទ្រ​ររីករាយ​នៅ​ ពេល​ដែល​Jin សមាជិកក្រុម​BTS ត្រូវ​បាន​ទទួល​បាន​ងារ​ “Most Handsome Man” ​នៅលើ​លោក​ក្នុង ​ឆ្នាំ​២០១៩​នេះ​ ជា​ថ្មី​ម្តង​ទៀត​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់​ស្តែង​ជម្រើសក្នុង ការ​ជ្រើស​រើសម្ចាស់​ងារថា​ជា​“បុរស​ដែល​សង្ហារ​ផ្តាច់គេ​លើ លោក​ឆ្នាំ​២០១៩​”​ នេះ​គឺ​ត្រូវ​បាន​បោះ​ឆ្នោត ជ្រើស​រើស​តាម​រយៈវេប​សាយ ​ពី​ក្នុង​​ចំណោម​តារា​ប្រុស​ដែល​មាន​ ប្រជា​ប្រិយ​ភាព​បំផុត​ក្នុង​វិស័យ​KPOP និង​រួម​ទាំង​តារាសម្តែង​​ល្បីៗជាង​៣០នាក់​ទៀត​ផ្សេង​ទៀត ​នៅ​ជុំវិញ​ពិភព​លោក​។ ទោះ​យ៉ាង​លទ្ធផល​នៃ ​កា​រ​បោះ​ឆ្នោត​នេះ​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ ​កាល​ពី​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩ ​កន្លង​ទៅ​នេះ​។

ជា​រួម​លទ្ធផល​ត្រូវ​បាន​ប្រកាស​ហើយ ​អ្នក​ដែល​ទទួល​បាន​នៅ ​សម្លេង​ច្រើន​ជា​គេ​បំផុត​នោះ​ បាន​ទៅ​លើ​Jin ដែល​ជា​សមាជិកក្នុង​ ក្រុម​ចម្រៀង​បុរស​BTS ដែល​ទទួល​បាន​ការ​បោះ​ឆ្នោត​ឲ្យ​​រហូត​ដល់ ​ទៅ​៤៤៤,៤៤៨ សម្លេង។ ជា​មួយ​នឹង​ការ​ខុស​គ្នា​ពី ​ចំណាត់​ថា្នក់​លេខ២​បាន​ទៅ​លើ​ តារា​សម្តែងប្រុស​​អាមេរិកIan Somerhalder ទទួល​បាន​៣៦៧,៨៨៩ សម្លេង។ ចំណែក​ចំណាត់​ថ្នាក់​លេខ​៣​នោះគឺ ​បាន​ទៅលើ​សមាជិករួម​ក្រុម​គឺ​V ក្នុង​ក្រុម​BTS ដែល​ទទួល​បាន​ការ​បោះ​ឆ្នោត​២៤៣,៩៨៦ សម្លេង​ ដែល​តាម​ដោយតារាល្បី​ៗ ​ជា​ច្រើនដួង​​ទៀត​ផង​ដែរ៕

Jin
Jin
Jin
Jin
Jin
Jin
Jin
Jin
Jin
Jin
តារាង​ចំណាត់​ថ្នាក់នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​“Most Handsome Man”
តារាង​ចំណាត់​ថ្នាក់នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​“Most Handsome Man”
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T